ក្រៅពីប្រតិបត្រព្រះធម៏ព្រះសង្ឃត្រូវចូលរួមចំណែក អភិវឌ្ឍន៏កម្ពុជាឲ្យមានភាពរីកចំរើនឡើងផងដែរពិសេស ក្នុងវត្តនិមួយៗត្រូវសម្អាតបរិស្ថានជៀសអោយផុតពីគញរឿងញឿន

0

បន្ទាយមានជ័យ៖ក្រៅពីប្រតិបត្រព្រះធម៏និងការអប់រំ ព្រះសង្ឃត្រូវចូលរួមចំណែក អភិវឌ្ឍន៏វត្តអារាមបង្កើតជារម្មណីដ្ឋានវប្បធម៏ សម្អាតបរិស្ថានជៀសអោយផុតពីគ្រឿងញឿន លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យលើកឡើងដូច្នេះក្នុងប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេកនាថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ នេះ ក្នុងវត្ត វេឡុវនោឡានស្វាយចេក ស្ថិតក្នុង ស្រុក ស្វាយចេក។

ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណះថ្នាក់កិត្តិយស និងជាមេគណខេត្ត លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និង មន្ត្រីសង្ឃ ព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនរយនាក់។

យោងតាម ព្រះរាជក្រឹត្យលេខ នស រកត ០៥២០ ត្រាស បង្កាន់ តែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១៣៥អង្គ ក្នុងមាន ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក ព្រះរាជក្រិត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ ពិធីនេះគឺមានសារៈសំខាន់ណាស់ សម្រាប់ក្នុងទីវត្តអារាមនីមួយៗ ដើម្បីគ្រប់គ្រងទទួលខុសត្រូវនូវបញ្ហាទាំងឡាយទាំងពួង ដែលកើតមានជាអ្នកដឹកនាំ ប្រកបដោយសមធម៌ នឹងប្រសិទ្ធិភាពខ្ពស់ នឹងត្រូវប្រកាន់យកព្រះពុទ្ធឪវាទ ដែលមានព្រះត្រៃបិដក នឹងគម្ពី វិន័យសាសនាជាគោល ធ្វើជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ ជម្រះចោលនូវគំនុំ ការប្រណែននិន្ទាឈ្នានីស ប្រកដោយអហឹង្សាជាដើម។ សំខាន់គឺដើម្បីឲ្យព្រះតេជគុណធ្វើការគ្រប់គ្រងដឹកនាំព្រះសង្ឃ អាចារ្យគណៈកម្មការ នឹងដោះស្រាយរង្ងប់អធិករណ៍ ដែលកើតមានឡើងជាដើម។

លោកយឹម សំណាងថា ការគោរពលើកស្ទួយព្រះពុទ្ធសាសនា គឺពិតជាជ្រួតជ្រាបក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរស្ថិតស្ថេរគង់វង្សស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕ដោយ៖ឃិន គន្ធា