ខេត្តព្រះសីហនុ៖ប្រធានមន្ទីរ រៀបចំដែនដីខេត្តព្រះសីហនុ លោក នួន ប៉ុក ចុះសួរសុខទុក្ខនិងនាំអំណោយជូនមន្ត្រីចូលនិវត្តន៏ដែលកំពុងមានជំងឺ។កាលពីព្រលប់ទី១៥វិច្ឆិកា២០១៧ លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ បានឆ្លៀតពេលដ៏មមារញឹកចុះសួរសុខទុក្ខ លោក ទ្រីសុផល អតីត ប្រធានភូមិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលកំពុងមានជំងឺធ្ងន់ធ្ងរត្រូវវះកាត់ដុំពកករ។
នាឱកាសនេះដែរ លោកនួន ប៉ុក ក៏បាននាំមកនូវគ្រឿងបរិភោគមួយចំនួនធំនិងថវិការចំនួន៧០០ ដុល្លា ផងដែរសំរាប់ជួយសំរួលថ្លៃព្យាបាល។
លោក នួន ប៉ុក បន្តថា លោកនឹងធ្វើការអំពាវនាវដល់មន្ត្រីរៀបចំដែនដីក្រោមឱវាទមន្ទីរជាបន្តទៀតដើម្បីអោយគេបានជ្រាបអំពីស្ថានភាពជំងឺរបស់លោក ទ្រី សុផល ក្រែងមានបងប្អូនមិត្តរួមការងារដទៃទៀតមានសទ្ធានិងចង់មកសួរសុខទុក្ខដែរ។
លោក ស្រី ភរិយា និងកូនចៅ លោក ទ្រីសុផល ក៏បានសំដែងអំណរគុណផងដែរចំពោះសមានចិត្ត លោក ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លោក នួន ប៉ុក និងមន្ត្រីរួមការងារមួយចំនួនទៀតដែលបានឆ្លៀតពេលដ៏មមារញឹកក្នុងការងារក្នុងការនាំគ្នាមកសួរសុខទុក្ខក្រុមគ្រួសារគាត់ដែលកំពុងមានគ្រោះនាពេលនេះ។
លោកស្រី ភរិយារបស់ លោក ទ្រី សុផល សូមជូនពរលោក នួន ប៉ុក និងក្រុមការងារបានជួបប្រទះតែសេចក្តីសុខនិងសម្រេចបានជោគជ័យក្នុងការងារ។
សូមបញ្ជក់ថា លោក ទ្រីសុផល អតីត ប្រធានភូមិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុបច្ចុប្បន្នមានគេហដ្ឋាននៅទីរួមស្រុកព្រៃនប់តែម្តង។
បច្ចុប្បន្ននេះលោក ទ្រី សុផល មិនអាចហូបអាហារតាមមាត់បានទេ គឺរាល់ថ្ងៃនេះត្រូវបញ្ចូលអាហារតាមបំពង់សេរ៉ូម៕