តាកែវ ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវបានត្រៀមកម្លាំងនិងរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រសិនបើមានផ្នែកពាក់ព័ន្ធក្រុមណាមួយប្រមូលផ្តុំគ្នាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ។
នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ ឯកឧត្តមឧត្តមសេនីយទោ សុខ សំណាង ស្នងការ នគរបាល ខេត្តតាកែវ បានពង្រឹងកម្លាំងដើម្បីរង់ចាំអនុវត្តតាមសេចក្តីជូនដំណឹងរបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចុះ ថ្ងៃ ទី ១៣ ខែវិច្ឆិកា ស្តីពី ការរៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់ តាមដាន និង ដោះស្រាយបញ្ហានានាពាក់ព័ន្ធ នឹង ឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅ កម្ពុជា។ ឯកឧត្តមឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានដាក់ បទបញ្ជាទៅកងកម្លាំងក្រោមឱវាទត្រូវទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណារបស់ពួកប្រឆាំងមានបំណងទុច្ចរិតប្រឆាំងនិងការកាត់ដីរបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្គ្រោះជាតិនេះចូល ថែមទាំងមានគោលបំណងចង់ធ្វើបដិវត្តន៍ ពណ៌ញុះញង់បំបែកបំបាក់បំផ្លាញសន្តិសុខជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ៕ តាកែវ