ក្មេងទំនើងបីនាក់ព្រួតវាយបុរសម្នាក់ស្លាប់ដោយសារទំនាស់ពាក្យសំដី

0

ខេត្តព្រះសីហនុ៖ជន​ទំនេីង​៣​នាក់​ ព្រួត​វាយ​ប្រហារ​ បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។

នៅវេលាម៉ោង២២: ៣០នាទីយប់​ ថ្ងៃទី១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ មាន​អំពេីហិង្សា​មួយ​កើតឡើង​ បង្ក​ដោយ​ជនទំនេីង​៣​នាក់​ បាន​ប្រេី​កាំ​បិត​ ពូថៅ ព្រួត​វាយ​ប្រហារ​ ទៅ​លេី​ជនរងគ្រោះ​ម្នាក់​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ក្រោយ​មក​បាន​ស្លាប់​ ពេល​ដែល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

រឿង​ហេតុ​នេះ​ បាន​កើតឡើង​នៅ​ភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់​។

តាមប្រភពថាមូលហេតុនាំអោយមានអំពើហិង្សាបែបនេះដោយសារតែ​ជនរងគ្រោះ និងជនសង្សយ័ធ្លាប់​មាន​ជម្លោះ​ប៉ះទង្គិច​ពាក្យ​សម្តីនឹងគ្នា។

ក្រោយ​ពេល​ទទួលបានព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​ប្រចាំ​បញ្ជា និងកង​អន្តរាគមន៍​ពិសេស​ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញ​ធ្វេី​អន្តរាគមន៍ភ្លាមៗ ហើយបាន​រុក​រក​ ចាប់​ឃាត់ខ្លួនជនសង្សយ័​បាន​ចំនួន​៣នាក់​ នៅវេលាម៉ោង១:៤០ នាទី​ រំលងអាធ្រាត្រ​ឈាន​ចូលថ្ងៃទី១៧ ខែវិច្ឆិកា៖

១.ឈ្មោះ សួន ចន្ឋូ ភេទប្រុស អាយុ ១៧ឆ្នាំ  មុខរបរកម្មករធ្វើនំបញ្ជុក។

២.ឈ្មោះ ពិន ភក្រ័ ភេទប្រុស អាយុ ២៦ ឆ្នាំ  មុខរបរកម្មករសំណង់។

៣.ឈ្មោះ ប្រុស សុភា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មករសំណង់។

ជនសង្សយ័ទាំង៣ មានទីលំនៅដូចគ្នា​ នៅភូមិ​បត់​សិរមាន់​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។ ពេល​ចាប់​ខ្លួន​សមត្ថកិច្ច​បាន​រុករក​ដកហូត​អា​វុធ​ជា​វត្ថុ​តាង​មាន៖ ចបជីក១,​ពូថៅ១, និង​ចបកាប់១។

 

ចំណែកជនរងគ្រោះ​ឈ្មោះ​អោម សៅ​ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅដូចកន្លែងកើតហេតុ​ របួសធ្ងន់ ក្រោយ​មក​បាន​ស្លាប់​តាមផ្លូវពេលបញ្ជូនទៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ខេត្តព្រះសីហនុ ។

សព​ជនរងគ្រោះ​ ក្រុមគ្រួ​សារ​កំពុង​ចាត់ចែង​ធ្វើបុណ្យ​។

ជនសង្ស័យ​ទាំង​៣​ សមត្ថកិច្ច​កំពុង​សាកសួរ​ កសាង​សំណុំរឿង​តាម​នីតិវិធី​និងគ្រោងបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់។អត្ថបទ៖ នគរបាល