រដ្ឋបាលក្រុងព្រះសីហនុប្រជុំពិគ្រោះយោបល់រឿងកំណត់តំលៃសេវាប្រមូលសំរាមឡើងវិញ

0

រដ្ឋបាលក្រុងព្រះសីហនុ បានប្រជុំពិគ្រោះយោបល់លេីការកែសម្រួលតម្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម នៅក្រុងព្រះសីហនុ ឡេីងវិញ។

កិច្ចប្រជុំនេះដែរត្រូវបានធ្វើឡើង វេលាម៉ោង ៨ព្រឹក 17/11/2017 នៅសាលាក្រុងព្រះសីហនុ បន្ទាប់ពីមានប្រតិកម្មមិនពេញចិត្តចំពោះការយកតំលៃសេវាប្រមូលសំរាមរបស់ក្រុមហ៊ុនkswmមានតំលៃខ្ពស់លំបាកក្នុងការទទួលយកបាននិងមិនទាន់ប្រមូលសំរាមអោយបានទាន់ពេលនៅឡើយ។

បញ្ហានេះបានធ្វើអោយមានការមិនពេញចិត្តពីសំណាក់សាធារណជនទូទៅផងដែរ។

ការប្រជុំនេះត្រូវបានអញ្ជើញចូលរួមពិគ្រោះយោបល់ពីមជ្ឈដ្ឋានពលរដ្ឋ ស្ថាបន័ មន្ទីរ អង្គភាពរដ្ឋ អ្នកសារពត៌មាននិងអ្នកជាប់ពាក់ពន្ធ័ជាច្រើនទៀតដើម្បីរកចំណុចរួមមួយអាចទទួលយកបានទាំងអស់គ្នា៕សាវ៉ុន