ចៅសង្កាត់ ចៅសង្កាត់រងទី១និងក្រុមប្រឹក្សាបីនាក់កូតាCNRPសង្កាត់លេខ៤ក្រុងព្រះសីហនុសម្រេចមកចូលរួមជីវភាពនយោបាយជាមួយCPP

0

ខេត្តព្រះសីហនុ៖ចៅសង្កាត់ចៅសង្កាត់រងនិងសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៤ក្រុងព្រះសីហនុមកពីគណបក្សសង្គ្រោះជាតិសរុប៥នាក់ បានស្មគ្រ័ចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​​​។ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ចៅសង្កាត់ចៅសង្កាត់រងនិងសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៤ក្រុងព្រះសីហនុមកពីគណបក្សសង្គ្រោះជាតិសរុប៥នាក់ បានស្មគ្រ័ចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​​​បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយចោលទាក់ទងនឹងសំណុំរឿងក្បត់ជាតិរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សនេះតាមរយៈគម្រោងធ្វើបដិវត្តន៍ពណ៌ឃុបឃិតជាមួយជនបរទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

 

មូលហេតុដែលនាំអោយចៅសង្កាត់ ចៅសង្កាត់រងទី១និងសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួនបីនាក់ទៀតសម្រេចនាំគ្នាមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅពេលនេះដោយសារតែពួកគាត់មើលឃើញថា គណបក្សប្រជាជនកម្ពុជាមានទំនួលខុសត្រូវខ្ពស់និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

 

អ្នកទាំង៥នាក់ដែលបានសម្រេចចិត្តមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារួមមាន៖

១.លោក សេង នីម ជាចៅសង្កាត់លេខ៤

២.លោក   សេង ផន  ជាសង្កាត់រងទី១នៃសង្កាត់លេខ៤

៣.លោក   កោះ ងន  ក្រុប្រឹក្សាសង្កាត់៤

៤.លោក   ម៉ិញ ថាវ  ក្រុមប្រឹក្សាសង្កាត់៤

៥.លោក   អ៊ុន ចាន់ថា ក្រុមប្រឹក្សាសង្កាត់៤

 

សូមបញ្ជាក់ជូនថាសំរាប់ខេត្តព្រះសីហនុគិតត្រឹមថ្ងៃទី១៨វិច្ឆិកាក្រៅពីមន្ត្រីមកពីគណបក្សសង្គ្រោះជាតិចំនួន៥នាក់ខាងលើនេះក៏មាន០៦នាក់ផ្សេងទុៀតដែលបានសម្រេចមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងនោះមានប្រតិបត្តិស្រុកព្រៃនប់០២នាក់(អនុប្រធានប្រតិបត្តិស្រុកព្រៃនប់០១នាក់),ក្រុមប្រឹក្សាឃុំជើងគោ០២នាក់ ជំទប់ទី២ឃុំតានៃ០១នាក់និងចៅសង្កាត់រងទី២នៃសង្កាត់លេខបីក្រុងព្រះសីហនុមួយនាក់ផងដែរ។

ថ្នាក់ដឹកនាំខេត្តព្រះសីហនុបានចាត់ទុកការភ្ញាក់រលឹកចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជារបស់ បងប្អូន គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវ ស្របទៅនឹងអ្វីដែលការអំពាវនាវក្នុងទស្សនៈនយោបាយឈ្នះៗក្រោមការដឹកនាំដ៏ឆ្នើម របស់សម្ដេចតេជោហ៊ុន សែន  ដើម្បីរួមគ្នាបន្តការអភិវឌ្ឍ និងថែរក្សា សន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់ សង្គម នីតិរដ្ឋនិងឥលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើង៕សាវ៉ុន