ខេត្តព្រះសីហនុ៖ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅពិនិត្យកន្លែងកើតអគ្គីភ័យឆេះរោងសិប្បកម្មផលិតទឹកកកនៅភូមិបន្ទាយព្រៃ ស្រុកព្រៃនប់ បន្ទាប់ពីបានទទួលដំណឹងថាមានភ្លើងឆេះសិប្បកម្មផលិតទឹកកកមួយនេះកាលពីរសៀលថ្ងៃអាទិត្យ 19/11/17។
ឯឧ យន្ត មីន សំដែងការសោកស្តាយជាខ្លាំងចំពោះការបាត់បង់ ទ្រព្យសម្បត្តិ របស់ពលរដ្ឋដែលត្រូវភ្លើងឆេះរោងសិប្បកម្មផលិតទឹកកកនេះ។
ក្នុងនោះក៍ឃើញមានវត្តមានលោក សរ កក្តដាអភិបាលស្រុកព្រៃនប់និងមន្ត្រីមួយចំនួនទៀតចុះទៅដល់កន្លែងកើតហេតុនោះផងដែរ។
តាមប្រភពពីលោក សរ កក្កដា អភិបាលស្រុកព្រៃនប់អោយដឹងថា អគ្គីភ័យនេះបានកើតឡើងនៅម៉ោងជិត២រសៀលថ្ងៃទី១៨វិច្ឆិកា២០១៧។
មូលហេតុនាំអោយមានអគ្គីភ័យនេះបណ្តាលមកពីបាតុភូតរន្ទះបាញ់ប៉ះត្រង់ស្វូភ្លើងនៅក្បែរនោះរួចក៍រាលទៅឆេះបំពង់ហ្កាសនិងស៊ីទែនប្រេង ខណៈពេលមេឃរកភ្លៀង ។
លោក អភិបាលបន្តថា តាមការអោយដឹងពីម្ចាស់សិប្បកម្មនេះថា ឆេះលុយអស់៣០លានរៀល រថយន្តដឹកទឹកកកមួយគ្រឿងរួមទាំងសម្ភរៈមួយចំនួយទៀតក្នុងរោងសិប្បកម្មទឹកកកនេះប្រហែល៤០%តែមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យស្រុកព្រៃនប់ក៍បានចេញអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលាផងដែរ៕សាវ៉ុន