សៀមរាប៖ក្រុមអ្នកភូមិស្រុកបន្ទាយស្រីជាង៣០០នាក់ មកពីសហគមន៏ចំនួន១៣ បានលើកគ្នាកាន់ឈរកាន់ បដា ត្រៀបត្រា នៅមុខតុលាការ បន្ទាប់ពីចៅក្រមចេញដីការកោះហៅ មនុស្ស៧នាក់ឲ្យចូលខ្លួន សាកសួរករណី ធ្វើឲ្យប៉ះ ពាល់សម្បត្តិសាធារណៈ ប្រព្រឹត្តនៅភូមិធម្មជាតិរុនតាឯក
ស្រុកបន្ទាយស្រី។ ប៉ុន្តេក្រុមអ្នកភូមិ បានវិលទៅផ្ទះ រៀងខ្លួនវិញ ក្រោយតុលាការលើកពេលទៅ ខែកក្កដាវិញ។
អ្នកភូមិដែលឈរកាន់បដា នៅមុខតុលាការសៀមរាប នាព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៤ បាន និយាយថា ការដែលពួកគាត់មកនេះ ពុំមែនមកប្រឆាំងតវ៉ាជាមួយស្ថាបន័តុលាការនោះទេ គឺគ្រាន់តែសុំកុំឲ្យមាន ការឃាត់ខ្លួនពលរដ្ឋពួកគាត់តែប៉ុណ្ណោះ។ ពីព្រោះដីដែលពួកគាត់អាស្រ័យផលនោះ គឺជាដីក្នុងសហគមន៏ហើយ ពួកគាត់បានកាន់កាប់អាស្រ័យផល ចាប់តាំងពីថ្ងៃរំដោះឆ្នាំ១៩៧៦៩មកម្លះ។ នៅឆ្នាំ២០០៦អាជ្ញាធរអប្សរា បាន ជ្រើសយកទីតាំងនោះបង្កើតជាភូមិធម្មជាតិរុនតាឯក ដោយបញ្ជាក់ថានឹងដោះស្រាយគោលនយោបាយឲ្យ តែ រហូតមកទល់ពេលនេះ នៅពុំទាន់មានដោះស្រាយអ្វីទាំងអស់។
ពួកគាត់បន្ថែមថាទោះបីតុលាការបានចោទប្រកាន់ អ្នកភូមិ ៧នាក់ពីបទធ្វើឲ្យប៉ះពាល់សម្បត្តិសាធារណៈ ដោយមិនបានចាប់ខ្លួនក៏ពិតមែន តែការកោះហៅឲ្យចូល ខ្លួនគឺបារម្មណ៏ពីការឃុំខ្លួនជាការពិត ចឹងទើបពួកគាត់នាំគ្នាឡើងមកមើល ដើម្បីសុំកុំឲ្យមានការឃាត់ខ្លួន។
លោកស្រ៊ា រតនៈព្រះរាជអាជ្ញារង បានឲ្យដឹងថាពួកគាត់(អ្នកភូមិ)ទាំង៧នាក់ ត្រូវចោទប្រកាន់ បទធ្វើ ឲ្យប៉ះពាល់សម្បត្តិសាធារណៈ ប្រព្រឹត្តនៅភូមិរុនតាឯក ឃុំបាលង្គ័ ស្រុកបន្ទាយស្រី។ តែសំណុំរឿងពួកគាត់បាន លើកទៅថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៤វិញ។





































