ខេត្តព្រះសីហនុ៖ក្រុមប្រឹក្សាខេត្តព្រះសីហនុធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋក្នុងបំណងស្វែងយល់ពីតំរូវការនិងកង្វល់ពលរដ្ឋដើម្បីរកគន្លឹះដោះស្រាយឆ្លើយតបតាមសំណួមពររបស់បងប្អូនប្រជាជនអោយទាន់ពេលវេលា។
វេទិកាពិគ្រោះយោបល់ជាសាធារណៈនេះត្រូវបានធ្វើឡើងនៅទីតាំងវេទិការ៧មករាខេត្តព្រះសីហនុក្រោមអធិបតីភាព ឯឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុនិង ឯឧ ផៃ ប៊ុនវណ្ណៈអភិបាលរងនិងជាតំណាង ឯឧ យន្ត មីន អភិបាលនៃគណៈអភបាលខេត្តព្រះសីហនុ។
អង្គវេទិកាបានកំណត់នូវរបៀបវារៈសំខាន់ចំនួន០៥៖
១.ការងារសន្តិសុខ សុខសណ្តាប់ធ្នាប់សង្គម៖បញ្ហាគ្រោះថ្នាក់ចរាចរណ៏ ,បញ្ហាចោរលួចឆក់ប្លន់ បញ្ហាគ្រឿងញៀន ជួញដូរផ្លូវភេទ អំពើបេស្យាចារ អំពើហិង្សាក្នុងគ្រួសារ ។
២.ការរៀបចំសណ្តាប់ធ្នាប់ ទប់ស្កាត់សំណង់មិនរៀបរយ ការរៀបចំចិញ្ចើមផ្លូវ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការពិនិត្យមើលអូរប្រឡាយដែលរងការរំលោភនានា។
៣.ការងារបរិស្ថាន អនាម័យ ការគ្រប់គ្រងសំណល់រឹងរាវ៖មានដូចជា បញ្ហាសំរាមតាមមូលដ្ឋាន តាមទីប្រជុំជន តាមតំបន់ឆ្នេរនិងការបង្ហូរកាកសំណល់រាវចូលសមុទ្រ។ល។
៤.កិច្ចការអភិវឌ្ឍមូលដ្ឋាន ៖មាន ផ្លូវ ស្ពាន ប្រពន្ធ័ធារាសាស្រ្ត ស្រះ អណ្តូងទឹក បង្គន់អនាម័យ។
៥.ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ៖រួមមានការផ្តល់សេវារបស់សមត្ថកិច្ចពាក់ពន្ធ័មានដូចជា អត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ប្លង់ដី ប្លង់ផ្ទះ…។ល។
នាឱកាសនោះដែរប្រជាពលរដ្ឋបានលើកកង្វល់និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចនូវចំណុចជាច្រើនផងដែរអោយជូយរកដំណោះស្រាយជូនពូកគាត់។
ចំណុចគួរកត់សំគាល់នោះរួមមាន៖
១.ការសុំជួយពន្លឿនធ្វើបណ្ណ័កម្មសិទ្ធដីធ្លី ២.ការពន្លឿនការភ្ជាប់បណ្តាញទឹកស្អាតនិងភ្លើងអោយបានដល់មូលដ្ឋានគាត់រស់នៅ។ ៣.ស្ថាបនាផ្លូវតាមមូលដ្ឋានភូមិឃុំ ៤.ការរៀបចំដាក់លូរតាមដងផ្លូវ ៥.ការជម្រុញអោយក្រុមហ៊ុនប្រមូលសំរាម ថ្មី KSWM អោយប្រមូលសំរាមអោយបានលឿនបន្តិចព្រោះសព្វថ្ងៃនេះមិនទាន់ប្រមូលសំរាមអោយបនល្អនៅឡើយ។
ឆ្លើយតបចំពោះកង្វល់និងសំណូមពររបស់ក្រុមប្រជាពលរដ្ឋខាងលើនេះឯឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បញ្ជក់ថា នឹងយកបញ្ហាទាំងអស់នេះទៅពិភាក្សាជាមួយអាជ្ញាធរនិងមន្ត្រីនាញពាក់ពន្ធ័នានានិងជម្រុញអោយមានការខិតខំដោះស្រាយជូនបងប្អូនអោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ឯឧ ជាម ហ៊ីម បន្តថានឹងអោយមន្ត្រីពាក់ពន្ធ័ចុះទៅជួបប្រជាពលរដ្ឋដល់ទីតាំងជាក់ស្តែងរបស់ពលរដ្ឋតែម្តងដើម្បីអោយដឹងសភាពពិតរបស់ពលរដ្ឋយើង។
ឯឧប្រធានក្រុមប្រឹក្សាខេត្តក៏បានរំលឹកដល់អាជ្ញាធរតាមមូលដ្ឋានត្រូវតែនៅអោយកៀកជាមួយបងប្អូនប្រជាពលរដ្ឋហើយត្រូវចេះទទួលយកសំណូមពរនិងកង្វល់របស់ពួកគាត់ដើម្បីរកមធ្យោបាយដោះស្រាយជូនប្រជាជនទាន់ពេលវេលាមិនត្រូវទុកពលរដ្ឋចោលនោះឡើយ៕សាវ៉ុន