ប្រតិភូខេត្តជាំងស៊ីប្រទេចិនធ្វើទំនាក់ទំនងមិត្តភាពជាមួយខេត្តព្រះសីហនុក្នុងគោលបំណងធ្វើវិនិយោគនាថ្ងៃអនាគត

0

ខេត្តព្រះសីហនុ៖គណៈប្រតិភូខេត្តជាំងស៊ីជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុដើម្បីគោលបំណងវិនិយោគនិងរិតចំណងមិត្តភាព។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម យន្ត មីន រៀបរាប់អំពីសក្តានុពលគ្រប់វិស័យរបស់ខេត្តព្រះសីហនុ ជាពិសេសអំពីសក្តានុពលវិស័យទេសចរណ៏ និងកំពង់ផែអន្តរជាតិដ៏ធំប្រកបដោយសក្តានុពលវិស័យដឹកជញ្ជូននិងពាណិជ្ជកម្មអន្តរជាតិ។

ឯកឧត្តម យន្ត មីន បង្ហាញការស្វាគមន៏ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការ, ការចងសម្ព័ន្ធភាពជាមួយគ្នារវាងខេត្តព្រះសីហនុ-ជាំងស៊ី ដើម្បីអោយប្រទេសកម្ពុជា-ចិន កាន់តែមានទំនាក់ទំនងល្អនឹងគ្នា ទៅថ្ងៃអនាគត។

លោក សុង បាវឡាង លេខាធិការងក្រុង ណានឆាង ក៏បានសម្តែងការរីករាយចំពោះការទទួលស្វាគមន៏ដ៏កក់ក្តៅពីសំណាក់អភិបាលខេត្តព្រះសីហនុ នាពេលនេះ។

លោក សុង បាវឡាង បញ្ជាក់ថាគោលបំណងរបស់គណៈប្រតិភូខេត្តជាំងស៊ី នាពេលនេះ គឺ៖

១/ សិក្សាស្វែងយល់ អំពីសកម្មភាពនៃការវិនិយោគរបស់អ្នកវិនិយោគនៃខេត្ត ជាំង ស៊ី ដែលបានមកវិនិយោគនៅប្រទេសកម្ពុជា ។

២/ លើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគខេត្ត ជាំង ស៊ី និងក្រុងណានឆាង។

៣ / បង្កើតទំនាក់ទំនង ដើម្បីធ្វើសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយខេត្តព្រះសីហនុ – ជាំងស៊ី។

ភាគីទាំងពីរសុទ្ធតែបានសំដែងសុទិដ្ឋិនិយមនិងមានជំនឿចិត្តរៀងៗខ្លួនថាអនាគតខេត្តទាំងពីរនិងអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាប្រកបដោយសក្តានុពល៕