ផ្លូវនិងលូរប្រវែង៦៤គមក្នុងក្រុងព្រះសីហនុនឹងត្រូវស្តារឡើងវិញនៅឆ្នាំ២០១៨

0

ខេត្តព្រះសីហនុ៖ផ្លូវនិងលូរប្រវែង៦៤គម នឹងត្រូវបានស្តារឡើងវិញនៅទូទាំងក្រុងព្រះសីហនុនៅឆ្នាំ២០១៨ ដែលជាគម្រោងរបស់ធនាគារពិភពលោក​ WORLD BANK.

នេះយោងតាមប្រសសាសន៏ ឯឧ ផៃប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអណត្ថិទី២ដែលបានប្រារព្ធធ្វើឡើងនៅវេទិកា៧មករាក្រុងព្រះសីហនុកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨។

គួរកត់សំគាល់ថា ផ្លូវនិងលូរនៅតាមទីកន្លែងមួយចំនួននៅក្រុងព្រះសីហនុត្រូវបាននិងរងការខូចខាតនិងស្ទះដោយសារតែទឹកភ្លៀងរដូវវស្សាហូរច្រោះដោយអន្លើ។

ផ្លូវដែលខូចខាតខ្លាំងជាងគេនោះគឺផ្លូវចាស់ៗសល់ពីសម័យមុនដូចជាផ្លូវមិត្តភាព(ពីចំណុចស្តុបក្បែរផ្សារកាត់តាមសាលាក្រុងព្រះសីហនុលើឆ្ពោះទៅអូរត្រេះជាដើម)។

 

បញ្ហានេះដែរ ឯឧ ផៃ ប៊ុនវណ្ណៈ ក៏បានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋទាំងឡាយមេត្តាយោគយល់និងអត់ទ្រាំបន្តិចសិនព្រោះនៅឆ្នាំ២០១៨នេះផ្លូវនិងលូរប្រវែង៦៤គមនៅក្នុងក្រុងព្រះសីហនុនឹងត្រូវស្តារឡើងវិញហើយ។

តែយ៉ាងណារចំពោះមុខនេះ រដ្ឋបាលខេត្តបានកំពុងចាត់ចែងអោយអង្គភាពជំនាញជួយជួសជុលបឋមនៅគន្លុកសំបុកមាន់តាមដងផ្លូវទាំងឡាយដើម្បីសម្រួលការការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានមួយកម្រិតដែរ៕