ខេត្តព្រះសីហនុ៖របៀបវារៈសំខាន់ចំនួន០៥ត្រូវបានក្រុមប្រឹក្សាខេត្តព្រះសីហនុអណត្ថិទី២បានកំណត់យកទៅដាក់អោយពិភាក្សាគ្នាជាបន្តទៀតក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ។គោលបំណងនៃការផ្សព្វផ្សាយពិគ្រោះយោបល់នេះគឺដើម្បីស្វែងយល់ពីតំរូវការនិងកង្វល់របស់់ពលរដ្ឋដើម្បីរកគន្លឹះដោះស្រាយឆ្លើយតបតាមសំណួមពររបស់បងប្អូនប្រជាជនអោយទាន់ពេលវេលា។
របៀបវារៈទាំង៥នោះរួមមាន៖
១.ការងារសន្តិសុខ សុខសណ្តាប់ធ្នាប់សង្គម៖បញ្ហាគ្រោះថ្នាក់ចរាចរណ៏ ,បញ្ហាចោរលួចឆក់ប្លន់ បញ្ហាគ្រឿងញៀន ជួញដូរផ្លូវភេទ អំពើបេស្យាចារ អំពើហិង្សាក្នុងគ្រួសារ ។
២.ការរៀបចំសណ្តាប់ធ្នាប់ ទប់ស្កាត់សំណង់មិនរៀបរយ ការរៀបចំចិញ្ចើមផ្លូវ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការពិនិត្យមើលអូរប្រឡាយដែលរងការរំលោភនានា។
៣.ការងារបរិស្ថាន អនាម័យ ការគ្រប់គ្រងសំណល់រឹងរាវ៖មានដូចជា បញ្ហាសំរាមតាមមូលដ្ឋាន តាមទីប្រជុំជន តាមតំបន់ឆ្នេរនិងការបង្ហូរកាកសំណល់រាវចូលសមុទ្រ។ល។
៤.កិច្ចការអភិវឌ្ឍមូលដ្ឋាន ៖មាន ផ្លូវ ស្ពាន ប្រពន្ធ័ធារាសាស្រ្ត ស្រះ អណ្តូងទឹក បង្គន់អនាម័យ។
៥.ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ៖រួមមានការផ្តល់សេវារបស់សមត្ថកិច្ចពាក់ពន្ធ័មានដូចជា អត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ប្លង់ដី ប្លង់ផ្ទះ…។ល។
គួររំលឹកថាកន្លងទៅថ្មីៗនេះរបៀបវារៈខាងលើនេះក៍ត្រូវបានក្រុមប្រឹក្សាខេត្តព្រះសីហនុបានលើកយកមកដាក់អោយពិគ្រោះយោបល់ជាសាធារណៈជាមួយពលរដ្ឋក្រុងព្រះសីហនុុរួចមកហើយផងដែរ៕សាវ៉ុន