ចាប់ខ្លួនបុរសពីរនាក់រឿងឆបោកនិងក្លែងឯកសារ

0

ខេត្តព្រះសីហនុ៖បុរសពីរនាក់ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនតាមដីកាចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញពាក់ពន្ធ័ករណីឆបោកនិងក្លែងឯកសារ។ជនជាប់ចោទទាំងពីខាងលើកម្លាំងជំនាញកំពុងបំពេញនីតិវិធីដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញបានចញដីកា អោយសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ ខាងលើដើម្បីការតាមច្បាប់។

ជនជាប់ចោទទាំងពីនោះមាន៖

១.ឈ្មោះ សៅ សាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥។

២.ឈ្មោះ  សំ ផា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥៕ប្រភព៖ស្នងការដ្ឋានខេត្តព្រះសីហនុ