អភិបាលខេត្តព្រះសីហនុបន្តអំពាវនាវពលរដ្ឋអោយចូលរួមថែរក្សាបរិស្ថានអនាម័យអោយបានល្អ

0

ខេត្តព្រះសីហនុ៖អាជ្ញាធរ​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ​ ធ្វើចលនាសំអាតអនាម័យបរិស្ថាន​ ក្នុងថ្ងៃនៃទិវាអនាម័យបរិស្ថានជាតិ​ ២៣​ វិច្ឆិកា​ ២០១៧។

ក្នុងថ្ងៃនៃទិវាអនាម័យបរិស្ថានជាតិ​ ២៣​ វិច្ឆិកា​ ឆ្នាំ២០១៧​ អាជ្ញាធរខេត្ត​-ក្រុង​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ សិស្ស​ និសិ្សត​ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ​ រួមគ្នាធ្វើចលនាសំអាតអនាម័យបរិស្ថានក្នុងក្រុង​ ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ​ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរពីបញ្ហាបរិស្ថាន​ ជាពិសេសធ្វើយ៉ាងណា​ ត្រូវចេះទុកដាក់​ វេចខ្ចប់​ និងចោលសំរាមឱ្យបានត្រឹមត្រូវ។

ទិវាអនាម័យបរិស្ថានជាតិ​ ២៣​ វិច្ឆិកានាឆ្នាំនេះ​ សម្រាប់ខេត្តព្រះសីហនុ​ ប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ មន្ត្រីរាជការមកពីបណ្តាមន្ទីរ​ អង្គភាពនានា​ កងនគរបាល​ កម្លាំងអាវុធហត្ថខេត្ត​ សិស្ស​ និស្សិត​ និងប្រជាពលរដ្ឋសរុបប្រមាណ​ ១០០០នាក់។

ឯឧ យន្ត មីន បន្តអំពាវនាវសាជាថ្មីទៀតអោយពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមថែក្សាបរិស្ថាន អនាម័យអោយបាលល្អប្រសើរនិងត្រូវកែប្រែទំលាប់អាក្រក់បោះសំរាមចោលផ្តេផ្តាសនាំអោយប៉ះពាល់សោភណ្ឌភាពទីក្រុងទេសចរណ៍ដ៏ប្រណិតរបស់យើង៕