រាលការប្រកួតវើលខប់ម្តង់ៗតែងតែមានហេតុការចំឡែកៗកើតឡើង ដែលមិននឹកស្មានដល់ចំពោះប្រិយមិត្តគាំទ្រ។ ក្រុមគាំទ្រស្ត្រីខ្លះបានប្រកាស់ថត់រូបស្រាត ឬប្រគលខ្លួនប្រាណដល់កីឡារករដែលខ្លួនពេញចិត្តប្រសិនបើទទួលជ័យជំនះ ខ្លះទៀតទស្សនាមិនសម្រាក់ ពេលថ្ងៃធ្វើការពេលយប់មើលវើលខប់ រហូតដល់បាត់បង់ជីវិត។ កាលពីវើលខប់ឆ្នាំ២០១០នៅអាហ្វ្រិកកណ្តាលបុរសជនជាតិជប៉ុនមិនបានដេកពួកជាច្រើនថ្ងៃបណ្តាលឲ្យបាត់បង់ជីវត្តតែម្តង។
មន្ទីរពេទ្យក្នុងតំបន់ ត្រូវបាន សារព័ត៌មានចិនស៊ិនហួ សាកសួរនៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឲ្យដឹងថា បុរសវ័យ២៥ឆ្នាំម្នាក់ ត្រូវបានគេសង្ស័យថា បានទស្សនា ការប្រកួត វើលខាប់ ផ្សាយបន្តរផ្ទាល់ ពី ប្រទេសប្រេស៊ីល ដោយមិនបានដេកមិនបានពួន ទើបបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅទីក្រុង ស៊ូហ្សូវ ភាគ ខាងកើតប្រទេសចិន។ ចំពោះបុរសខាងលើនេះ ត្រូវបានគេប្រទះឃើញថាស្លាប់តាំងពីព្រឹកថ្ងៃសៅរ៍ សប្តាហ៍មុននេះ មកម្ល៉េះ នៅក្នុងបន្ទប់ របស់លោក ដែលគេសង្កេតឃើញទូរទស្សន៍ក្នុងបន្ទប់នោះនៅតែកំពុង ចាក់ផ្សាយការប្រកួតបាល់ទាត់នៅឡើយ។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យខេត្ត ស៊ៀងចេង បានសន្និដ្ឋានរួមគ្នាថា បុរសនេះទំនងជាទស្សនា ការប្រកួតវើលខាប់ ដល់យប់ជ្រៅរំលងអាធ្រាត ដោយសារតែពេលវេលាប្រកួតនៅប្រេស៊ីល នោះ ត្រូវនឹងពេលវេលារំលងអាធ្រាត និង ទៀបភ្លឺ នៅប្រទេសចិន។ ដោយឡែកការសន្និដ្ឋានផ្សេងទៀតនោះបុរសខាងលើស្លាប់ វាអាចបណ្តាលមកពីអការៈ ខ្សោយបេះដូង ឬ រំភើប ហួសពេក ពេលមើលការទស្សនាព្រឹត្តិការណ៍ពិភពលោក។
ដូច្នេះ ក្រុមវេជ្ជបណ្ឌិតទាំងអស់ សូមណែនាំដល់ អ្នកគាំទ្របាល់ទាត់ពិភពលោកទាំងអស់មេត្តាប្រុង ប្រយ័ត្នខ្ពស់ចំពោះសុខភាពរបស់ខ្លួន។ គួរបញ្ជាក់ថា ប្រទេសចិនប្រហែលជាមិនមានសក្តានុពលអ្វីនៅការប្រកួតវើលខាប់ឆ្នាំ ២០១៤ នេះឡើយ ប៉ុន្តែជន ជាតិចិនទាំងឡាយវិញ បានចំណាយពេលយ៉ាងក្តៅគគុកនៅវេលារាត្រី ទៀបភ្លឺរហូតដល់ម៉ោង ៦ ព្រឹក ដើម្បី ទស្សនាការផ្សាយផ្ទាល់ពីប្រទេសប្រេស៊ីល ៕







































