ទីតាំផលិតស្ករត្នោតកែច្នៃពីស្ករសរ ៤៣ទីតាំង  នៅស្រុកបាទីត្រូវបានផ្អាកបញ្ឈប់ការផលិត

0

តាកែវ៖ ទីតាំងផលិតស្ករត្នោ តកែច្នៃពីស្ករសរនៅស្រុកបាទី ត្រូវបានអជ្ញាធរខេត្តរួមជាមួយនិងមន្ត្រីជំនាញពាក់ព័ន្ធបានចុះបិទទីតាំងកែច្នៃស្ករសរនេះជាបណ្តោះអស្ននសិន ដោយអោយពួកគាត់បញ្ឈប់ការផលិត ស្របតាម សជណ របស់រដ្ឋបាលសាលាខេត្តតាកែវដែលបានចេញកាលពីខែតុលា ឆ្នាំ២០១៧ ។ ការចុះផ្អាកទីតាំងផលិតស្ករកែច្នៃនេះដែរគឺដឹកនាំដោយលោក ឈូរ សុធា អភិបាលរងខេត្តតាកែវ រួមជាមួយមន្ទីរជំនាញជាប់ព័ន្ធ និងកងកំលាំងសមត្ថកិច្ចចុះបិទសៀលលើម៉ាស៊ីនផលិតស្ករត្នោតកែច្នៃទាំងនោះចំនួន ៤៨ទីតាំង ដែលមាននៅឃុំចំនួន ៣ គឺឃុំលំពុង ឃុំត្រពាំងសាប ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ០៧ ធ្នូ ២០១៧។
លោក ឈូរ សុធា អភិបាលរងខេត្តតាកែវបានប្រាប់ក្រុមអ្នកសារពត័មានថា ការចុះមកផ្អាកការផលិតស្ករកែច្នៃនេះគឺជាលើទីពីរហើយ ដែលកាលពីមុនអជ្ញាធរស្រុករួមជាមួយនិងមន្ត្រីៈជំនាញកាំកុងត្រូលខេត្តបានធ្វើការសុំគោលការពីអជ្ញាធរខេត្តលើគោលការបិទទីតាំងផលិតស្ករត្នោតកែច្នៃពីស្ករសរនេះម្តងរួចមមហើយបន្ទាប់ពីមន្ត្រីជំនាញបានរកឃើញថា ទីតាំងផលិតរបស់គាត់នៅមិនទាន់មានអនាម័យល្អ និងមានកាកែច្នៃពីគ្រឿងផ្សំជាច្រើនដើម្បីសម្រេចបានជាស្ករត្នោត ។ បន្ទាប់ពីស្នើសុំបិទទីតាំងផលិតស្ករកែច្នៃនេះដែរ រដ្ឋបាលសាលាខេត្តតាកែវបានសម្រេចចេញនៅ សជណ លេខ៤៦២ ដែលចេញកាលពីខែតុលាកន្លងទៅ ដោយអោយពួកគាត់ផ្អាកធ្វើការផលិតជាបណ្តោះអាស្ននសិន រងចាំ ម្ចាស់សិប្បកម្មធ្វើការសុំអនុញ្ញាតច្បាប់បើលើអាជីវកម្មនេះសិន ទើបសម្រេចអោយពួកគាត់ផលិតវិញ តែផ្ទុយទៅវិញ ម្ចាស់ទីតាំងផលិតស្ករត្នោតកែច្នៃទាំងនេះ បាននាំគ្នាផលិតបន្តដោយមិនគោរពទៅតាម សជណ របស់ខេត្តទាំងខ្លួនឯងនៅមិនទាន់មានច្បាប់អនុញ្ញាតនូវឡើយ ។ លោកអភិបាលរងខេត្តបានបន្តថា ពេលនេះជាលើទីពីរហើយ ដែលយើងបានដឹកនាំកំលាំងជំនាញចុះមកផ្អាកការផលិតរបស់គាត់ តែបើសិនជាពួកគាត់នៅតែបន្តលួចផលិតតទៅទៀតនោះ រដ្ឋបាលខេត្តនិងចាត់ការទៅតាមនីវិធីជាមិនខាន ដោយមិនមានការលើកលែងអ្វីឡើយ ។
លោក កេត ប្រ៉ុង ប្រធានមន្ទីរសិប្បកម្ម និងឧស្សហ៏កម្មខេត្តតាកែវ បានអោយដឹងថា ចំពោះទីតាំងផលិតស្ករត្នោតកែច្នៃ នៅស្រុកបាទី នេះគឺមានទាំងអស់ ៤៨ទីតាំង នៅឃុំចំនួនបី ក្នុងស្រុកបាទី នៃការផលិត ហើយក្នុងនោះក៏មាន ម្ចាស់ទីតាំងផលិតស្ករកែច្នៃនោះប្រមាណជាង ៣០កន្លែង បានរត់យកឯកសារមកសុំច្បាប់បើសិប្បកម្មផលិតស្ករសរកែច្នៃទៅជាស្ករត្នោតនេះដែរ ក៏ប៉ុន្តែមន្ទីរមិនមានសិទ្ធិក្នុងការអនុញ្ញាតបញ្ចេញច្បាប់អោយពួកគាត់បាននោះទេ ដល់តែថ្នាក់ក្រសួងបានមានសិទ្ធិក្នុងការសម្រេចចេញច្បាប់នេះ ពីព្រោះថាសិប្បកម្មផលិតស្ករត្នោតកែច្នៃនេះ វាជាសិប្បកម្មហានិភ័យមួយផងដែរ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានប្រាប់អោយក្រុមអ្នកសារពត័មានដឹងដែរថា ចំពោះសង្វាក់ផលិតកម្មនៃសិប្បកម្មកែច្នៃស្ករសរមកធ្វើជាស្ករត្នោតនេះ គឺមានវាខុសលើគោលការ ៣ចំនុចទៅហើយ ដែលយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទទីតាំងរបស់ពួកគាត់ ដោយទី ០១ ម្ចាស់ទីតាំងបាន ខុសទៅលើ យថាប្រភេទនៃទំនិញ ជាកាកែច្នៃនៃផលិតផលពីស្ករសរមកជាស្ករត្នោត ទី០២ ការផលិតរបស់គាត់គ្មានការត្រួតពិនិត្យអនាម័យ និងទី០៣ គឺសិប្បកម្មរបស់ពួកគាត់ទាំងអស់នោះមិនមានច្បាប់អនុញ្ញាតតែម្តង ។ តាកែវ