ស្នងការនគរបាលខេត្តតាកែវ បើកវគ្គបំប៉នជំនាញទូទៅជូនមន្ត្រីដើម្បីអនុវតន៍ភារៈកិច្ចអោយកាន់តែប្រសើរឡើង

0

តាកែវ÷ព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៧នៅសាលប្រជុំស្នងការនគរបាលខេត្តតាកែវមានរៀបចំពីធីបើកវគ្គបំប៉នជំនាញទូទៅជូនមន្ត្រីនៃស្នងការនគរបាលខេត្តតាកែវ។ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយត្រី គង់ សំអូន ស្នងការរងនគរបាលខេត្តតាកែវតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវនិងលោកឧត្តមសេនីយត្រី ពៅ លន់ ស្នងការរងនិងលោកឧត្តមសេនីយត្រី ស៊ុន ថន ស្នងការរងនិង ។
លោកឧត្តមសេនីយត្រី គង់ សំអូន បានមានប្រសាសន៍ថាកងកម្លាំងទាំងអស់ត្រូវតែមានឆ្លងកាត់វគ្គសិក្សារៀនសូត្រដើម្បីក្រេបជញ្ជក់ចំណេះដឹងចាំបាច់ត្រូវតែមានចំណេះដឹងដើម្បីយកទៅបំពេញជំនាញទៅតាមការិយាល័យរៀងៗខ្លួន។លោកឧត្តមសេនីយត្រី គង់ សំអូន បានបន្តថាទោះបីជាការសិក្សាមានរយៈពេលខ្លីក៍ពិតមែនតែជាការសិក្សារៀននេះគឺមានសារៈសំខាន់សំរាប់កងកម្លាំងណាស់ដើម្បីទទួលចំណេះដឹងអោយកាន់តែជំនាញបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយត្រី គង់ សំអូនបានផ្តាំផ្ញើរសិក្ខាកាមថាកងកម្លាំងសិក្ខាកាមទាំងអស់ត្រូវតែព្យាយាមត្រង់ត្រាប់ចាំស្តាប់គ្រូបង្រៀននៅមុខជំនាញគ្រប់មុខនិងត្រូរស្វែងយល់ត្រិះរិះពិចារណាលើការសិក្សាបំប៉នជំនាញទូទៅនៃកងកម្លាំងនគរបាលក្នុងការអនុវតន៍ភារៈកិច្ចអោយកាន់តែប្រសើរឡើងថែមទៀត។