ខេត្តតាកែវ៖កម្លាំងប៉ូលីសស្រុកបាទី បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៣នាក់
កាលពីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស ២០១៧ គិតនៅម៉ោង ១០,៣០នាទី ។
លោកវរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានឲ្យដឹងថាៈជនសង្ស័យចំនួន០៣នាក់រួមមានៈ ទី១ ឈ្មោះ ហូត សម មេសា ភេទប្រុស អាយុ១៧ឆ្នាំ មុខសញ្ញាប្រេីប្រាស់ នៅភូមិ ត្រាំខ្នារ ឃុំសូភី ស្រុកបាទីខេត្តតាកែវ ទី២ឈ្មោះ លី សុខ ភេទប្រុស អាយុ១៨ឆ្នាំ មុខសញ្ញាប្រេីប្រាស់ នៅភូមិផ្សារឫស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ទី៣ ឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខសញ្ញាប្រីប្រាស់ នៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ និង ដកហូតវត្ថុតាងដូចជាៈ ដបសំរាប់ជក់បី ដែកកេះចំនួន១១ ទូរស័ព្ទអិនចុចពិលចំនួន០២គ្រឿង កូនកាំបិតចុងស្រួចចំនួន០១ និង សម្ភារសំរាប់ប្រេីប្រាស់មួយចំនួនទៀត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជួនជនសង្ស័យ រួមនិងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕