ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងប៉ុស្ដិ៍ នគរបាលរដ្ឋបាលព្រៃស្លឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែរ បានធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើជនរងគ្រោះ
(ត្រូវជាឪពុកក្មេករបស់ជនសង្ស័យ) បណ្ដាលឱ្យរងរបួសធ្ងន់កាលពីថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។
អធិការរងស្រុកទ្រាំង លោក ប៊ិច វណ្ណា បានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ ម៉ែន សុវត្ថិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ពាក់ព័ន្ធករណីឃាតុកម្ម ដែលប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៨៖២៥នាទី ។ ជនរងគ្រោះមាន ឈ្មោះ សួន កែវ ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នា(ត្រូវជាឪពុកក្មេករបស់ជនសង្ស័យ) ដោយជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែគ្រូពេទ្យមិនអាចព្យាបាលបានបញ្ជូនត្រឡប់មកផ្ទះវិញតែមិនទាន់ស្លាប់(រងចាំដង្ហើម) ។
មូលហេតុ៖ខឹងជនរងគ្រោះយកដុំថ្មគប់សំដៅផ្ទះរបស់ខ្លួន បណ្ដាលឱ្យបែកពាងទឹកអស់មួយ (ជនរងគ្រោះជា មនុស្សស្រវឹងខួប) ។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ។