បន្ទាយមានជ័យ : នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីអាជ្ញាធរនិងជំនាញពាក់ព័ន្ធព្រមទាំងគណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងពលរដ្ឋសហគមន៍បានចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នងនៅសាលាបឋមសិក្សារហាលឃុំរហាលស្រុកព្រះនេត្រះ ។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះអោយដឹងថា :អគារសិក្សា១ខ្នងស្មើនឹង៥បន្ទប់ មានទំហំ៩មែត្រគុណនិង៤០ម៉ែត្រ សាងសង់ពីបេតុង ប្រក់ក្បឿង ក្រាលការ៉ូ និងសង្ហារឹម មានសម្ភារះសិក្សាតុ កៅអីក្ដាខៀន ជាអំណោយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។
លោកបន្តថា :ដំណើរឈានដល់ធ្វើពិធីនេះ បន្ទាប់ពីលោកជំទាវម៉ៅ ម៉ាល៏យ បានចុះពិនិត្យនិងឆ្លើយតបសំណូមពរសហគមន៍គ្រូ សិស្សានុសិស្សនិងមាតាបីដាសិស្ស។
ជំនួសមុខអោយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងសហគមន៍ពលរដ្ឋសហ ក៏ដូចមន្ត្រីរាជការកងកម្លាំង លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯ/ឧ ឧបនាយករដ្ឋនិងលោកជំទាវកែ គឹមយ៉ាន ដែលផ្តល់ថវិកាកសាងអគារសិក្សានេះ សម្រាប់ឆ្លើយតបសេចក្តីត្រូវការមូលដ្ឋាន។
លោក លី សារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុក
ព្រះនេត្រព្រះ លោកលោកស្រីអនុប្រធាន និងក្រុមការងារចុះជួយឃុំ ភូមិរួមនឹងលោកលោក ឃូ ពៅ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះបានផ្តល់វត្ថុអនុស្សាវរីយ៍កំដដៃដល់សមាជិកចូលរួមប្រមាណ ១៦៥ នាក់ ដែលក្នុងនោះមានលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ។
តមកនៅរសៀលថ្ងៃដដែល លោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលស្រុកព្រះនេតព្រះ បានទៅពិនិត្យ សម្រេចនិងចូលរួមជាមួយព្រះគ្រូចៅអធិការវត្ត ហ៊ុន ហេង នៃ វត្តពោធិ៍កែវព្រះនេត្រព្រះ ដែលបានបិណ្ឌបាត្រប្រជាពុទ្ធបរិស័ទលើការបរិចាគតម្លៃផលប៉ះពាល់នៃការពង្រីកផ្លូវនិងដាក់លូ ជីកប្រឡាយបង្ហូរទឹកអបសងខាងផ្លូវជនបទនិងផ្លូវ”ផ្សះផ្សារ”នៅក្នុងប្រជុំជនឃុំព្រះនេត្រព្រះ។
ករណីនេះ មន្ត្រីមូលដ្ឋាន ព្រះសង្ឃនិងសហគមន៍ពលរដ្ឋបានចុះសម្របសម្រួលដោះស្រាយជាច្រើនលើកហើយៗបានលទ្ធផលគឺ ប្រជាពលរដ្ឋដែលរងផលបះ៉ពាលបានព្រមចូលរួមបរិច្ចាកតម្លៃផលប៉ះពាល់ និងទទួលយក ដំណោះស្រាយ របស់អាជ្ញាធរ និងសមត្ថកិច្ច។
លោក លី សារី បានថ្លែងអំណរគុណដល់គ្រប់គ្នាដែលស្រុះស្រួល យោគយល់និងសហការគ្នារលូនចូលរួមដោះស្រាយលើការងារអភិវឌ្ឍន៍មូលដ្ឋាននេះ៕