ខេត្ដរតនគីរី ៖ គេមិនដឹងថា តើអាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ក្រោមការចាត់ចែងពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានដឹងអំពីបញ្ហាបទល្មើសជួញដូរឈើដែលអាជ្ញាធរស្រុកនេះឃុបឃិតគ្នាបង្កើតឡើងប្រមូលប្រាក់ដែរឬយ៉ាងណានោះទេ? ប៉ុន្តែបើថ្នាក់ដឹកនាំមួុយចំនួននៅក្នុងខេត្តឆ្លើយថាមិនដឹង ដូចជាមិនសម ពីព្រោះបទល្មើសនៃទីតាំងស្តុកប្រមូលទិញឈើប្រណីត គេអាចមើលដោយភ្នែកទទេ មិនមែនដូចបទល្មើសគ្រឿងញៀន ដែលពួកឈ្មួញទុច្ចរិតមានចេតនាយកទៅលាក់ទុកនៅទីងងឹតនោះឡើយ។
ថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាមកើតជាប្រចាំគឺគេទទួលស្គាល់ថា ឈ្មួញគឃ្លើននឹងច្បាប់ហ៊ានព្រហើនបំផុត ខណៈ សមត្ថកិច្ចជំនាញជាច្រើនស្ថាប័នរាងទន់ដៃទន់ជើងក្នុងការបង្ក្រាប ដែលគេសង្ស័យថា អាចជាប់ ចិត្តនឹងលាភសក្ការក្នុងការទទួលផលប្រយោជន៍ ភ្លេចភារកិច្ច តួនាទីរបស់ខ្លួន នេះជាការពិតមិនអាចប្រកែកបាន។
ជាក់ស្តែងប្រជាពលដ្ឋរាយការណ៍មកថា មានទីតាំងលាក់ទុកស្តុបឈេីប្រណីត ប្រភេទធ្នង់ ជាច្រេីននៅតាមមាត់ទន្លេសេសាន្ត ស្ថិតក្នុងចំណុចចំការស្វាយចន្ទី ឈ្មោះ ស៊ុម ក្នុងភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវេីនសៃ ខេត្ដរតនគីរី។
សេចក្តីរាយការណ៍បានបន្តថា ឈេីទាំងនេះ គេដឹងថាម្ចាស់ជាជនជាតិវៀតណាម ដែលតែងតែមកប្រមូលទិញឈេីប្រណីត មកលាក់ស្តុបទុកនៅចំណុចខាងលេីនេះ នៅពេលទិញបានច្រេីនតាមកំណត់ ដាក់ក្បួនឡានសាំយ៉ុងជាច្រេីនគ្រឿង និងបន្តយកឡានមកដឹកជញ្ជូន យកទៅវៀតណាមតែម្ដង ។
ពួកគាត់បានរៀបរាប់ទៀតថា ជនជាតិវៀតណាមដែលចូលមកទិញឈេីប្រណិតនៅស្រុកខាងលើនេះបាន នឹងដោយគ្មានសមត្ថកិច្ចណាហានប៉ះពាល់បែបនេះ គឺដោយសារប្រពន្ធអស់លោកអ្នកមានអំណាចម្នាក់ក្នុងខេត្ដជាអ្នកចាំកាង និងការពារទៀតផង។
ទាក់ទិនបញ្ហាខាងលើនេះលោក ជា គុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើ កាន់ចំនួន៣ស្រុក គឺស្រុកវើនសៃ ស្រុកអូរជុំ នឹងស្រុកតាវែង សារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចុចចូលជាច្រើនដងមិនមានអ្នកទទួល៕ យក្ខឡោម