ស្នងការនគរបាលខេត្តតាកែវប្រមានអនុវត្តតាមផ្លូវច្បាប់ចំពោះនគរបាលនៅក្រោមឳវាទដែលឋិតនៅតាមតំបន់ជាប់ព្រំដែនណាដែលពាក់ព័ន្ធក្នុងការអនុញ្ញាតអោយជនជាតិវៀតណាមចូលមកជួលដីធ្វើស្រែក្នុងទឹកដីនៃខេត្ត

0

តាកែវ៖ ថ្លែងនៅក្នុងការប្រជុំផ្សព្វផ្សាយអំពីគោលការរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈភិបាលខេត្តតាកែវ អំពីការចូលរូមទប់ស្កាត់រាល់សកម្មភាពរបស់ជលខិលខូចមួយចំនួនដែលចូលមកជួលដីនៅតំបន់ជាប់ព្រំដែនអោយជនជាតិវៀតណាមធ្វើស្រែ នៅព្រឹកថ្ងៃទី ២៦ ធ្នូ ២០១៧ នៅក្នុងសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តនេះ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការប្រមានខ្លាំងៗលើ អធិការស្រុកទាំងបួន និងមេប៉ិស្តនគរបាលរដ្ឋាបាល និងប៉ូលីសវរៈការពារព្រំដែន ដោយនិងត្រូវអនុវត្តន៏ទៅតាមច្បាប់បើសិនជាមន្ត្រីនគរបាលនៅមូលដ្ឋានទាំងនោះមានជាប់ពាក់ព័ន្ធក្នុងការអនុញ្ញាតអោយជនជាតិវៀតណាមចូលមកជួលដីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតាមតំបន់ជាប់ព្រំដែន យកមកធ្វើស្រែនោះ ។
លោកស្នងការបានបញ្ជាក់ថា នៅក្នុងខេត្តតាកែវរបស់យើងគឺមានស្រុកចំនួន ៤ ក្នុងនោះមានស្រុកអង្គរបូរី ស្រុកបូរីជលសារ ស្រុកកោះអណ្តែក និងស្រុកគីរីវង់ ដោយទាំង ៤ស្រុកនោះ មានដីរាប់ពាន់ហិកតា ធ្លាប់បានជួលទៅអោយជនជាតិវៀតណាមធ្វើស្រែ។ដូច្នេះ ចាប់ពីពេលនេះតទៅ និងមានការណែនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវផងនោះ មន្ត្រីនគរបាលដែលឈរជើងនៅតាមមូលដ្ឋានជាក់ស្តែងត្រូវធ្វើការសហការជាមួយនិងអជ្ញាធរស្រុក អនុវត្តន៏លើការងារនេះ ដែលជាគោលការស្នូលក្នុងការទប់ស្កាត់មិនអោយមានជនជាតិវៀតណាមចូលមកជួលដីធ្វើស្រែតទៅទៀតឡើយ ។តាកែវ