ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែថ្មីទៀតប្រវែង២០៥០ម៉និងទទឹង៤០ម៉ត្រូវបានបើកការដ្ឋានសាងសង់ដោយ ឯឧ អភិបាលខេត្តព្រះសីហនុ

0

អភិបាលខេត្តព្រះសីហនុមានប្រសាសន៏ថា សមិទ្ធិផល ហេរដ្ឋារចនាសម្ព័ន្ធដែលកំពុងមាននេះគឺជាមរតកដ៏មានតំលៃនៃសន្តិភាព។ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពដែលកំពុងមាននេះអោយបានគង់វង្សដើម្បីមានឱកាសអភិវឌ្ឍប្រទេសយើងអោយកាន់តែរីកចំរើនថែមទៀត។

 

ថ្លែងក្នុងខឱកាសនេះពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ក្រុងមួយខ្សែថ្មី ប្រវែង ២,០៥០ម៉ែត្រ (ពីរពាន់50m) និងទទឹង ៤០ម៉ែត្រ នៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ពស២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍រំលឹកអោយមន្ត្រីទាំងអស់ក្នុងខេត្ដព្រះសីហនុត្រូវបន្ដរួមគ្នាឲ្យអស់ពីកម្លាំងចិត្ដកម្លាំងកាយក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ហើយត្រូវបន្ដគៀងគររកដៃគូរអភិវឌ្ឍនានារួមទាំងវិស័យឯកជនដើម្បីបន្ដរួមគ្នាក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់ខេត្ដឲ្យកាន់តែរីកចំរើនឡើង ទាន់ឱកាសដែលស្រុកយើងកំពុងមានសុខសន្ដិភាពស្ថេរភាព។

ឯឧ យន្ត មីន បន្តថា សមិទ្ធិផលទាំងនេះគឹជាមរតកដ៏មានតំលៃគ្រាដែលប្រទេសជាតិមានសន្តិភាព។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងឡាយត្រូវរួមគ្នាថែរក្សាសន្តិភាពដែលកំពុងមាននេះអោយបានគង់វង្សដើម្បីមានឱកាសអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចំរើនថែមទៀត។

ទន្ទឹមនឹងនេះដែរ ឯឧ យន្ត​ មីន ក្នងនាមរដ្ឋបាលខេត្ដប្តេជ្ញានឹងបន្ដការងាររៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ជាពិសេសផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលការធ្វើដំណើរបស់ប្រជាពលរដ្ឋ។

 

ជាមួយគ្នានោះដែរ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជួនខេត្ដព្រះសីហនុ ក៍បានលើកឡើងបញ្ជាក់ដែរពីសារៈប្រយោជន៍ និងលក្ខណៈបច្ចេកទេសនៃទំហំការងារជួសជុលផ្លូវមួយខ្សែនេះដែរថា៖ ផ្លូវនេះមានប្រវែង ២,០៥០ម៉ែត្រ (ពីរពាន់ម៉ែត្រ) ចាក់ក្រាលគ្រួសក្រហមសិន មានទទឹងទំហំ ៤០ម៉ែត្រ មានទុកចន្លោះ ទទឹង ៥ម៉ែត្រ នៅចន្លោះកណ្ដាលនិងមានដាក់លូរសង្ខាងផង ផ្លូវនេះមានទំហំធំជាងគេង។

លោក ណុប​ ហេង បញ្ជាក់ថា ផ្លូវនេះថ្ងៃក្រោយទៅបើខេត្ត ឬក្រសួងមានលទ្ធភាពនឹងធ្វើការចាក់កៅស៊ូតែពេលនេះយើងចាក់ក្រួសក្រហមជាគ្រឹសសិន។លោក បន្តថា ការស្ថាបនាផ្លូវនេះនាពេលនេះគឺកើតចេញពីបដិភាគរវាងរដ្ឋបាលខេត្តព្រះសីហនុនិងសប្បុរសជនទាំងឡាយដែលមានដីនៅតាមបណ្តោយផ្លូវនេះជួយសហការ៕