ម្ចាស់តូបនៅឆ្នេរហាវ៉ៃសុំការអធ្យាស្រ័យពីរដ្ឋបាលខេត្តព្រះសីហនុចំពោះកំហុសឆ្គងនានានិងការបង្ហោះសារតាមបណ្តាញហ្វេសុកវាយប្រហារថ្នាក់ដឹកនាំខេត្តព្រះសីហនុធ្វើអោយមតិមហាជនខ្លះយល់ច្រឡំ

0

ខេត្តព្រះសីហនុ៖ក្រុមគ្រួសារម្ចាស់តូបលក់ដូរនៅលើឆ្នេរហាវ៉ៃ ក្រុងព្រះសីហនុសំដែងការសុំទោស ថ្នាក់ដឹកនាំខេត្តេព្រះសីហនុចំពោះកំហុសឆ្គងដែលពួកគាត់បានធ្វើនាពេលកន្លងមកដោយសារពួកគាត់មិនយល់ការពិត។ពេលនេះដែរពួកគាត់បានយល់ព្រមទទួលយកតាមការដោះស្រាយគោលនយបាយរបស់រដ្ឋបាលខេត្តព្រះសីហនុដោយក្តីពេញចិត្តបន្ទាប់ពីមានការខ្វែងគំនិតគ្នាមួយរយៈ។

ក្រុមគ្រួសារម្ចាស់តូប

បន្ទាប់ពីមានការមិនចុះសំរ៉ុងគ្នាអស់រយៈពេលជាយូរខែរវាងម្ចាស់តូបលក់ដូរនៅលើឆ្នេរហាវ៉ៃនិងរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧ ភាគីទាំងពីនេះបានឈានដល់ចំណុចត្រូវគ្នាវិញហើយ។

ដោយភាគី លោក អ៊ុំ ដាវី និង​ប្រពន្ធឈ្មោះ ហ៊ិន ចន្នី ដែលជាម្ចាស់តូបលក់ដូរត្រូវបានរុះរើដោយរដ្ឋបាលខេត្តព្រះសីហនុយល់ព្រមទទួលយកដោយស្មគ្រ័ចិត្តនូវការដោះស្រាយកញ្ចប់គោលនយោបាយរបស់រដ្ឋបាលខេត្តជាទឹកប្រាក់២ម៉ឺន ដុល្លា និងដីចំនួន២គឡូតិ៏នៅតំបន់ក្បាលឆាយ។

ក្រុមគ្រួសារម្ចាស់តូបនេះក៏បានសំដែងការសុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលក្រុមគ្រួសាររបស់គាត់បានធ្វើកន្លងមកដោយបានប្រើពាក្យមិនគប្បីនៅពេលដែលក្រុមការងាររដ្ឋបាលខេត្តចុះរុះរើតូបរបស់គាត់កាលពីថ្ងៃ១៤ខែធ្នូ២០១៧ រួមទាំងសារដែលកូនចៅគាត់បានបង្ហោះតាមបណ្តាញសង្គមហ្វេសបុកដោយមានប្រើពាក្រពេចន៏មិនគប្បីចំពោះរដ្ឋបាលខេត្តព្រះសីហនុនាំអោយមានការយល់ច្រឡំពីមតិមហាជនខ្លះដែលមិនបានដឹងការពិតជាពិសេសអ្នកលេងហ្វេសបុក។

អ្នកស្រី ហ៊ិន ចន្នី ម្ចាស់តូបលើខាងលើនេះបានសារភាពថា “កាលនោះ មូលហេតុដែលក្រុមគ្រួសារគាត់បដិសេធមិនទទួលយកតាមការដោះស្រាយរបស់ រដ្ឋបាលខេត្តដោយសារតែពួកគាត់មិនទាន់យល់។ក្រុមគ្រួសារនេះក៏សូមអោយអភិបាលខេត្តព្រះសីហនុមេត្តាអធ្យាស្រ័យដល់ពួកគាត់ផងចំពោះកំហុសឆ្គងទាំងឡាយនេះនិងសូមមិត្តក្នុងបណ្តាញសង្គមហ្វេសបុកទាំងឡាយមេត្តាយោគយល់អធ្យាស្រ័យផងដែរចំពោះសារដែលពួកយើងខ្ញុំបានបង្ហោះដោយចោទប្រកាន់រដ្ឋបាលខេត្តដោយខ្វះការពិចារណាអោយបានត្រឹមត្រូវ។”

លោក ស្រី ហ៊ិន ចន្នី និងក្រុមគ្រួសារ បន្តថា “សូមគាំទ្រចំពោះការដឹកនាំរបស់ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុដែលបានរៀបចំអភិវឌ្ឍរៀបចំឆ្នេរឡើងវិញដើម្បីលើកកំពស់សោភណ្ឌភាពឆ្នេរសមុទ្ររបស់ខេត្តយើងនិងបានជួយដោះស្រាយគោលនយោបាយជូនក្រុមគ្រួសារគាត់នាពេលនេះ”។

តូបដែលត្រូវរុះរើ

គួររំលឹកជូនថា កាលពីថ្ងៃទី១៤ខែ ធ្នូ ឆ្នាំ២០១៧ តូបលក់ដូររបស់ លោកស្រី ហ៊ិន ចន្នី មានទីតាំងនៅឆ្នេរខ្សាច់នៃឆ្នេរហាវ៉ៃ ត្រូវបានក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុសម្រេចរុះរើចេញទាំងស្រុងបន្ទាប់ពីបានជូនដណឹងអោយម្ចាស់តូបរុះរើតែគាត់មិនព្រមសហការ។

មូលហេតុដែលចាំបាច់ត្រូវតែរុះរើតូបនេះគឺ រដ្ឋបាលខេត្តធ្វើតាមបញ្ជាពីថ្នាក់ជាតិក្នុងគោលបំណងរៀបចំកែលំអរបរិស្ថានតំបន់ឆ្នេរឡើងវិញដើម្បីជាប្រយោជន៏ជាតិទាំងមូល។

ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ

យោងតាមការអោយដឹងពី ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថាឆ្នេរនៅខេត្តព្រះសីហនុទាំងអស់នឹងត្រូវធ្វើការរៀបចំកែលំអរឡើងវិញជាបន្តបន្ទាប់ស្របតាមផែនការរបស់ថ្នាក់ជាតិបានកំណត់។

ដូច្នេះសូមបងប្អូនដែលជាប់ពាក់ពន្ធ័មេត្តាចូលរួមជាមួយរដ្ឋបាលខេត្តយើងដើម្បីប្រយោជន៏យើងទាំងអស់គ្នា៕

ក្រុមគ្រួសារម្ចាស់តូបកំពុងរើឥវ៉ាន់ចេញ
ឆ្នេរហាវ៉ៃ
តូនៅឆ្នេរហាវ៉ៃ