ប្រកាសចូលកាន់មុខតំណែងបំពាក់ឋានន្តរសក្តិដល់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន៤១រូប

0
  1. ខេត្តបន្ទាយមានជ័យ
    មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ៤១រូប បានប្រកាសចូលកាន់មុខតំណែងនិងបំពាក់ឋានន្តរសក្តិនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ គាប សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការចូលរួមលោក សែម សីណង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុងសីុផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និងមន្ត្រីពន្ធនាគារជាច្រើននាក់ទៀត។
    លោកអ៊ុង ស៊ីផាន បានមានប្រសាសន៍ថាថ្ងៃនេះនៅក្នុងពន្ធនាគារខេត្តបានធ្វើពិធីប្រកាស
    របស់ក្រសួងមហាផ្ទៃលេខ ៦ ៥ ០ ១ ប្រ ក ស្តីពីការចូលកាន់មុខតំណែងមន្ត្រីពន្ធនាគាចំនួន២០រូបនិងបំពាក់ឋានន្តរសក្តិដល់មន្ត្រីពន្ធនាគារចំនួន២១រូប។
    លោក អ៊ុង ស៊ីផាន បានបញ្ជាក់ឲ្យដឹងទៀតថាសព្វថ្ងៃនេះនៅក្នុងពន្ធនាគារមានមន្ត្រីបំរើការងារក្នុងពន្ធនាគារចំនួន៩២នាក់ ស្រី១៣នាក់ហើយអ្នកជាប់ឃុំមានចំនួន១.៤២២នាក់ ជនត្រូវចោទមានចំនួន២៣៥នាក់ ជនជាប់ចោទមានចំនួន២៤៨នាក់ ពិរុទ្ធជនមានចំនួន៥៣០នាក់ ទណ្ឌិតមានចំនួន៤០៩នាក់ មានអនិតិជនចំនួន ៧៤នាក់ ជនបរទេសមានចំនួន២៤នាក់ ជនជាតិថៃមានចំនួន១៣នាក់ ជនជាតិវៀតណាមា នចំនួន៥នាក់ ជនជាតិឡាវមានចំនួន១នាក់ ជនជាតិកូរេមានចំនួន២នាក់ ជនជាតិឥណ្្ឌូនេសីុមានចំនួន ១នាក់ស្រ្តីពោះធំមានចំនួន២នាក់ ក្មេងតាមម្តាយមានចំនួន១៤នាក់ក្នុងនោះបទល្មើសគ្រឿងញៀនមានចំនួន៨៤៨នាក់ក្នុងនោះអង្គភាពពន្ធនាគារបានធ្វើការអនុវត្តការងារអប់រំ បណ្តុះបណ្តាល និងមានអប់រំររៀបសីលធម៌និងព្រះធម៌ រៀន កាត់ដេរ ជួសជុលអេឡិចទ្រូនិច ជួសជុលម៉ូតូ បង្រៀនភ្លេងសម័យ កាត់សក់ តបណ្តាញអគ្គីសនី និងសំណង់ និងបង្រៀនដាំដុះជាដើម។
    ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថានេះជាព្រឹត្តិការណ៍ដ៏ថ្មីមួយទៀតសម្រាប់ពន្ធនាគារខេត្តដែលបានទទួលនូវការប្រកាសចូលកាន់មុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីពន្ធនាគារខេត្តចំនួន៤១រូបកន្លងមកដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់និងត្រូវបានការជឿទុកចិត្តពីអគ្គនាយកដ្ឋានពន្ធនាគារនិងក្រសួងមហាផ្ទៃដើម្បីបំពេញតាមតំរូវការជាក់ស្តែងក្នុងស្មារតីទទួលការខុសត្រូវខ្ពស់ក្នុងការរក្សាសុវត្តិភាពសុខភាពជូនដលជនជាប់ឃុំលើការអប់រំកែប្រែស្តារនិតិសម្បទាដល់ជនជាប់ចោទដើម្បីប្រែក្លាយពន្ធនាគារដែលជាកន្លែងធ្វើទារុណកម្មមកជាកន្លែងអប់រំនិងកែប្រែស្តានិតិសប្បទាប្រកបដោយមនុ ស្សធម៌។
    ឯកឧត្ដម សែម ស៊ីណង កោតសរសើរដល់មន្ត្រីពន្ធនាគារប្រកាសចូលកាន់មុខតំណែងបំពាក់ឋានន្តរសក្តិថ្មីៗកន្លងមកបានធ្វើការលះបង់កំលាំងកាយកំលាំងចិត្តក្នុងការបំរើផលប្រយោជន៍ជាតិទទួលបានជោគជ័យលោកក៏បានឲ្យមន្ត្រីដែលទើបតែប្រកាសចូលកាន់មុខតំណែងបំពាក់ឋានន្តរសក្តិថ្មីនោះត្រូវបន្តខិតខំរួបរួមសាមគ្គីគ្នា ចេះស្រឡាញ់គ្នានិងត្រូវចេះជួយរែកពុនគ្នានិងប្រឹងប្រែងការងារឲ្យបានសក្តិសមដែលមហាផ្ទៃបានផ្តល់នូវជំនឿទុកចិត្តឲ្យ៕ដោយ៖ឃិន គន្ធា