ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបួងសួងសុំអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្តខេត្តព្រះសីហនុបានសុខសប្បាយ!

0

អភិបាលខេត្តព្រះសីហនុ និងលោក ជំទាវ អញ្ជើញចូលរួមក្នុងពិធីសែនព្រេន តាមបែបសាសនាដើម្បីសុំសេចក្តីសុខសប្បាយនិងអបអសាទរក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ២០១៨។

នៅព្រឹកថ្ងៃទី២៩ ធ្នូ២០១៧ អភិបាលខេត្តព្រះសីហនុ និងលោក ជំទាវ អមដោយមន្ត្រីថ្នាក់ដឹកនាំក្នុងខេត្តនិងសភាពាណិជ្ជកម្មខេត្តផងដែរ បានអញ្ជើញចូលរួមក្នុងពិធីសែនព្រេន តាមបែបសាសនាដើម្បីសុំសេចក្តីសុខស្បាយក៏ដូចជាការអបអរសាទរនៃឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ២០១៨ នៅរង្វង់មូលឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

ឯឧ យន្ត មីន និងលោក ជំទាវ

គ្រានោះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានបន់ស្រន់សូមអោយថ្នាក់ដឹកនាំគ្រប់ដឋំដាប់ថ្នាក់, មន្ត្រីរាជការ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងឡាយដែលបានមកកំសាន្តនៅខេត្តព្រះសីហនុសូមអោយបានសុខសប្បាយ ចំរុងចំរើនតរៀងទៅ។

សូមញ្ជាក់ថាពិធីបុណ្យឆ្លងឆ្នាំសកលនាឆ្នាំនេះត្រូវបានរៀបចំនៅទីតាំងឆ្នេរឯករាជ្យក្រុងព្រះសីហនុ។កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី២៩ ៣០ ៣១ខែធ្នូឆ្នាំ២០១៧។

ពិធីនេះដែរក៏មានរៀបចំស្តង់ពិពរណ៏ផលិតផលជាច្រើននិងការប្រគំតន្ត្រីចំនួន៥ក្រុមផ្សេងគ្នាដោយមានក្រុមតារាល្បីៗចូលរួមសំដែងផងដើម្បីអោយបងប្អូនប្រជាពលរដ្ឋរួមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលរួមកំសាន្តសបប្បាយនាឱកាស់បុណ្យឆ្លងឆ្នាំ២០១៧ ២០១៨នេះ ផងដែរ៕