ឈេីប្រណិតសម្រុកទៅប្រទេសវៀតណាមតាមច្រកទ្វាទ្វេរភាគីតន់ហន់

0

ខេត្តកំពត៖ប្រភព​បង្ហើប​អោយដឹងថា ប៉ុន្មាន​ខែនេះ​មាន​ឈ្មួញ​ឈើ​បានធ្វើ​សកម្មភាព​នាំចេញ​ឈើ​ប្រណី​តទៅ​វៀតណាម​តាម​ច្រកទ្វាទ្វេរភាគី ​តន់​ហន់ ស្ថិត​ក្នុង ស្រុក ​កំពង់ត្រាច ខេត្តកំពត ហើយ​ ការនាំឈេីនេះ​ អាចមាន​ការ ឃុបឃិត​គ្នា​ ពី​ក្រុម​សមត្ថកិច្ច និង​មន្ត្រី​ពាក់ពន្ធ័ ​នៅ​ច្រកទ្វាព្រំដែន​នេះ។ ​ប្រភព​បន្តថា បច្ចុប្បន្ន​នេះ ឈ្មួញ​ឈើ​រូបនោះ​ កំពុងតែ​រត់ការបង់លុយ ​ទៅអោយ ​សមត្ថកិច្ច​ ពាក់ព័ន្ធមួយចំនួនក្នុងខេត្ត ជាពិសេសខាង ​ជំនាញ​រដ្ឋបាលព្រៃតែម្តង។ រួម​និង​អាជ្ញាធរ ​មូលដ្ឋាន ​គ្រប់លំដាប់​ថ្នាក់​ នៅក្នុង​ខេត្ត ដើម្បី​ទទួល បាន​សិទ្ធិ​ក្នុង ការ​នាំចេញ​ឈើ​​ ទៅលក់នៅ ប្រទេសវៀតណាម៕

សមត្តកិច្ចតូចតាច ដែលមិនបាន ទទួលាភសក្ការ: ពីក្រុមឈ្មូញនោះ បានខ្សឹមដាក់ ត្រចៀកក្រុម អ្នកសារព័តមានថា អ្នកដែលរតការ នាំឈេីទៅប្រទេសវៀតណាម តាមច្រកទ្វេរភាគ តន់ហន់ ឈ្មោះ លោក ផាន់ កែវ ជាទាហាន នៅវរការពារ ព្រំដែនលេខ៣០២ ជាកូនចៅ របស់ លោក ជួន ម៉ារ៉ាឌី ហេីយមាន តួនាទីជាមេ បញ្ជការគ២ ប្រចាំ ច្រក ទ្វាទ្វេរភាគី តន់ហន់។
ប្រភពបាន បន្តទៀតថា លោក ផាន់ កែវនេះ ពូកែខាងអែបអបថ្នាក់លេី ហេីយការនាំឈេីទៅប្រទេសវៀតណាមនេះ ក៍មានការ បេីកភ្លេីងខៀវ ពីលោក ជួន ម៉ារ៉ាឌី មេបញ្ជាការ វរការពារ ព្រំដែន៣០២និងលោក យឹម ប៑ុន ធឿន មេបញ្ជារ តំបន់ប្រត្តិបត្តការ សឹងរងខេត្តផងដែរ។
បេីពុំមានការបេីកភ្លេីងខៀវនេះទេ លោក ផាន់ កែវ មិនហានចេញមុខ រតការនាំ ឈេីប្រណិតទៅប្រទេស វៀតនោញទេ។ប្រភពបាននិយាយអោយដឹងទៀតថា លោក ផាន់ កែវ បាននាំឈេី មកពីខេត្ត កំពង់ស្ពឺ ទៅប្រទេសវៀតណាម ចូលតាម ច្រកទ្វាទ្វេរ ភាគគី តន់ហន់ ខេត្ត កំពតយ៉ាងរលូន មិនរំខានដល់សមត្តកិច្ចបន្តិចសោះ។