ខេត្តព្រះសីហនុគឺជាគោលដៅវិនិយោគដ៍មានសក្តានុពលជាពិសេសសំរាប់វិនិយោគិនមកពីប្រទេសចិន

0

ខេត្ដព្រះសីហនុ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី៤ខែមករាឆ្នាំ ២០១៨ នៅសាលាខេត្តព្រះសីហនុគណៈប្រតិភូនៃមន្ទីរពាណិជ្ជកម្មខេត្តហឺណានប្រទេសចិនជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងឈ្វេងយល់ពីសក្តានុពលខេត្តព្រះសីហនុដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មនិងនាំអ្នកវិនិយោគចិនមកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ថារយៈកាលពីរឆ្នាំចុងក្រោយនៃរដ្ឋបាល ឯឧ យន្ត មីន វិនិយោគិនមកពីប្រទេសចិនជាច្រើនបានមកទំនាក់ទំនងរកស៊ីនៅខេត្តព្រះសីហនុគួរអោយកត់សំគាល់និងជាច្រើនវិស័យ។