រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់

0

កំពង់ធំមនុស្សចំនួន២នាក់បានស្លាប់គៀបជាប់នឹងរថយន្ត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយរថយន្តយីឌុប៥ភ្លៅ បុកជាមួយរថយន្ត ហៃឡែនឌ័រ ពណ៍សរ ហេតុការណ៏ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ ចំនុចភូមិសំណាក ឃុំកកោះ ស្រុសន្ទុក ខេត្តកំពង់ធំ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា!នៅព្រឹកថ្ងៃកើតហេតុគេបានឃើញរថយន្តម៉ាកហៃឡែនឌ័រ ពណ៍សរ ពាក់ស្លាកលេខ ភ្នពេញ 2AF.35.04.បើកបរក្នុងទិសដៅច្រាសគ្នា ពីជើងទៅត្បូងយ៉ាងលឿន( ពីសៀមរាបទៅភ្នំពេញ) ជ្រុលចង្កូតចូលគន្លងផ្លូវខាងរថយន្តយីឌុប បណ្តាលឲ្យបុករថយន្តហៃឡែនឌ័រ ពេញទំហឹង គៀបជាប់អូសប្រវែង៨០ម៉ែត្រ ទើបឈប់។
សមត្ថកិច្ចបានឲ្យដឹងថា! ជនរងគ្រោះ ជាអ្នកបើកបររថយន្តហៃឡែនឌ័រ ឈ្មោះអៀងភាន់ នៅសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាវេជ្ចបណ្ឌិតនៅមន្ទីរពេត្យកាល់ម៉ែត្រ)និអ្នករួមដំណើរឈ្មោះជូន វណ្នី ភេទស្រី អាយុ២៩ឆ្នាំនៅសង្កាត់វាលវង់ ខ័ណ្ឌ៧មករា ភ្នំពេញ
ចំនែកអ្នកបើកបររថយន្តយីឌុប បានគេចខ្លួន បើករថយន្ត៥ភ្លៅ ពាក់ស្លាកលេខភ្នំពេញ 3B.71.08. ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន ចុះវាស់វែង និងបញ្ជៀសការកកស្ទះ ព្រមទាំងគាស់សាកសព ឆែករកអាស្រ័យដ្ឋាន ដើម្បីទំនាក់ទំនង សួររកគ្រុមគ្រួសារសាច់ញាតិឲ្យយកទៅធ្វើនៅស្រុកកំណើត។ ចំនែករថយន្តបង្កហេតុ សមត្ថកិច្ចបានប្រមូលយកទៅទុកនៅអធិការស្រុកសន្ទុក រងចាំ ធ្វើការដោះស្រាយគ្នពេលក្រោយ។
សមត្ថកិច្ច បន្តថា! ជនរងគ្រោះខាងភាគីរថយន្តហៃឡែនឌ័រ បើកបរក្នុងល្បឿនលឿនទំនងជាងោគមួយភាំង ក៏ជ្រុលចូលទៅគន្លងផ្លូវខាងរថយន្តយីឌុប។