ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​

0

​សៀមរាប​៖​ប្រតិបត្តិ​ការណ៍​ចុះបង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ភេទ​ប្រុស​ចំនួន​២​នាក់​នេះ​ដែល​បានធ្វើ​សកម្មភាព​រក្សាទុក​ដឹកជញ្ជូន​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សំណាក​សត្វព្រៃ ជិត​ផុត​ពូជ ( ភ្លុក​ដំរី ចំនួន ៧៩,៥០ គីឡូក្រាម )​ត្រូវបាន​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដែលមាន​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​គយ​និង​រដ្ឋាករ​ច្រកទ្វា​

អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ក៏ដូចជា​ជំនាញ​ដែល​ពាក់ព័ន្ធ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​រហូតដល់​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​នេះ​ធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​នៅក្នុង​វ៉ាល់​លី​ចំនួន​៣​របស់​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ទាំង​២​នាក់​នេះ​ដោយ​បានឃើញ​ជនសង្ស័យ​បាន​យក​

សំណាក​សត្វព្រៃ ជិត​ផុត​ពូជ ( ភ្លុក​ដំរី ចំនួន ៧៩,៥០ គីឡូក្រាម )​បាន​លាក់ទុក​ក្នុង​វ៉ាល់​លី​ទើប​សមត្ថកិច្ច​បានធ្វើកា​រ​ចាប់​ឃាត់ខ្លួន​បាន​ទាន់ពេលវេលា​តែម្តង​រួច​យកមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ ។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​បានធ្វើការ​សួរនាំ​ចំពោះ​ជនជាតិ​វៀតណាម​ទាំង​២​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើ​ហើយ​នោះ​

ពួកគេ​បាន​ឆ្លើយ​សារភាពថា​នៅក្នុង​ថ្ងៃកើតហេតុ​នេះ​គឺ​ពួកគេ​ទាំង​២​នាក់​បានធ្វើ​ដំណើរ​តាម​ជើង​ហោះ​ពី​ប្រទេស​កូរ៉េ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ដោយបាន​លួចលាក់​នូវ​សំណាក​សត្វព្រៃ ជិត​ផុត​ពូជ ( ភ្លុក​ដំរី ចំនួន ៧៩,៥០ គីឡូក្រាម )​ក្នុង​វ៉ាល់​លី​ទាំង​៣​នេះ​ដែល​ពួកគេ​បាន​នាំចូល​មកពី​ប្រទេស​អង្គ​កូ​ឡា​នៃ​ទ្វីប​អា​ហ្វ្រិ​ច​ក្នុង​គោលបំណង​ដើម្បី​

យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន​តាម​ផ្លូវគោក​វិញ​ម្តង​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​លុះ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ក៏​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ចាប់​ឃាត់ខ្លួន​ព្រមទាំង​វត្ថុតាង​ទាំងអស់នេះ​បានតែ​ម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ភេទ​ប្រុស​ចំនួន​២​នាក់​នេះ​ដែល​បានធ្វើ​សកម្មភាព​រក្សាទុក​ដឹកជញ្ជូន​និង​

ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សំណាក​សត្វព្រៃ ជិត​ផុត​ពូជ ( ភ្លុក​ដំរី ចំនួន ៧៩,៥០ គីឡូក្រាម )​តាម​ជើងហោះហើរ​ពី​ប្រទេស កូរ៉េ មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​កំពុងតែ​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត​៕ អត្ថបទ​ដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ​ ​1 2 3 4 5 6 7 IMG_1876