”ទិវាគម្រប់ខួបលើកទី៣៩នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់អោយរួចផុតពីរបបកាប់សំលាប់ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុតនិងបានបើកឡើងវិញនូវសករាជថ្មីនៃកម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។”
នេះបើយោងតាមសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានអានដោយ ឯឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩នៃទិវាជ័យជំនះថ្ងៃ៧មករា១៩៧៩.២០១៨កាលថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី៧ខែមករា ឆ្នាំ២០១៨ នៅចំពោះមុខមន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនកុះករ។សារដដែលនោះបានរំលេចខ្លឹមសារបន្តថា៖ “ស្មារតី៧មករានឹងស្ថិតនៅក្នុងចិត្តរបស់ប្រជាជនគ្រប់រូបគ្រប់ជំនាន់,ស្មារតី៧មករាគឺជាពន្លឺបង្ហាញផ្លូវយើងអោយពុះពារគ្រប់ឧបសគ្គ័និងការលំបាកនានានៅគ្រប់កាលៈទេសៈឆ្ពោះទៅរកជ័យជំនះ ស្មារតី៧មករាគឺជាកំលាំងសាមគ្គីដែលមិនអាចបំបែកបានឡើយ។”
“ដូច្នេះយើងទាំអស់គ្នាត្រូវប្តេជ្ញារួមគ្នាថែរក្សាស្មារតី៧មករាអោយភ្លឺចែងចាំងជានិច្ចដើម្បីសម្រេចសមិទ្ធិផលថ្មីៗទៀតក្នុងការសាង ការពារមាតុភូមិ និងទប់ស្កាត់សង្គ្រាម វិនាសកម្ម ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៏កុំអោយកើតឡើងវិញលើមាតុភូមិរបស់យើងបាន។”
មជ្ឃដ្ឋានទូទៅទាំងជាតិនិងអន្តរជាតិបានវាយតំលៃខ្ពស់ថារយៈពេលជិត៤០ឆ្នាំកន្លងមកនេះកម្ពុជាបាននឹងកំពុងតែមានភាពរីកចំរើនគ្រប់វិស័យនិងស្មើមុខស្មើសិទ្ធជាមួយប្រទេសដទៃដែរក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ឯឧ យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៏ថា៖”៧មករាគឺប្រៀបដូចជាឪពុកម្តាយទី២របស់យើងទាំងអស់គ្នា បើសិនជាគ្មានថ្ងៃ៧មករានេះទេក៏មិនអាចមានអ្វីដូចសព្វថ្ងៃនេះដែរ។
ជាមួយគ្នានវដែរប្រជាពលរដ្ឋដែលធ្លាប់បានហែលឆ្លងរបប ប៉ុល ពត ហើយនៅរស់រានមានជីវិតសព្វថ្ងៃនេះក៏បានសំដែងការយល់ឃើញថា៖ការរស់នៅក្នុងរបបខ្មែរក្រហមពិតជាវេទនាណាស់គឺដូចជាឋាននរកអញ្ចឹង។
ពួកគាត់បានថ្លែងអំណរគុណនិងគាំទ្រចំពោះគណៈបក្សប្រជាជនដែលបានរំដោះប្រទេសជាតិនិងបានខិតខំអភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើនដូចសព្វថ្ងៃនេះ។
គួបញ្ជាក់ថាក្នុងឱកាសខួបលើកទី៣៩នេះដែរ រដ្ឋបាលខេត្តព្រះសីហនុក៏មានកររៀបចំកម្មវិធីប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ឯក ឧត្តម យន្ត មីន ដើម្បីជាការអបអរសាទរផងដែរក្នុងនោះមានកីឡាករចំនួន៤៨គូបានចូលរូមប្រកួតប្រជែង៕ដោយ៖ខៀវ សាវ៉ុន