សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគៀងយ៉ាងរបស់វៀតណាមមានគម្រោងផ្តល់អាហារូបករណ៏ដល់និស្សិតកម្ពុជា

0

គណៈប្រតិភូសាកលវិទ្យាល័យគៀងយ៉ាងនៃសាធារណៈសង្គមនិយមវៀតណាម និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរអប់រំយុវជននិងកីឡារខេត្តព្រះសីហនុ និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានប្រជុំពិភាក្សាគ្នាអំពីគម្រោងធ្វើកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកក្នុងការផ្តល់អាហារូបករណ៏សំរាប់និស្សិតអន្តរជាតិកំរិតឧត្តមសិក្សា អោយទៅសិក្សានៅសាកលវិទ្យាល័យគៀងយ៉ាង។គម្រោងនេះគ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០១៨នេះទៅប្រសិនបើជាគ្មានឧបសគ្គ័រាំងស្ទះ។

ប្តូរកំណត់ហេតុគ្នាក្រោយចប់កិច្ចភាក្សា

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ រកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែ មករា ឆ្នាំ ២០១៨ នៅសាលាខេត្តព្រះសីហនុ ក្រោមអធបតី លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ រួមទាំងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ចំណែកភាគីសកលវិទ្យាល័យគៀនយ៉ាង ដឹកនាំដោយ លោក ថាយ ថាញ់លឿន សកលវិទ្យាធិការ នៃសកលវិទ្យាល័យគៀនយ៉ាង។

លោកជំទាវ នាក់ ណារិទ្ធ

លោកជំទាវ នាក់ ណារិទ្ធ នាយិការវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ មានរំពឹងទុកថា សកលវិទ្យាល័យគៀនយ៉ាង នឹងផ្តល់ឱកាស អោយនិស្សិតអន្តរជាតិកម្ពុជា ដែលមានបំណង់ចង់បង្កើនចំណេះដឹងវិជ្ជាជីវៈអាចទៅសិក្សានៅសកលវិទ្យាគៀនយ៉ាងបានច្រើតាមដែលអាចធ្វើទៅបាន។

លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ

តាមផែនការរបស់ប្រតិភូសាកលវិទ្យាល័យគៀនយ៉ាងអោយដឹងថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅខេត្តព្រះសីហនុនេះរួចរាល់ហើយគណៈប្រតិភូនឹងបន្តដំណើរទៅខេត្តកំពត ខេត្តកែប ខេត្តតាកែវ  និងបន្តទៅរាជធានីភ្នំពេញជួបជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកយកបញ្ហាលើកំណត់ហេតុខាងលើទៅពិភាក្សាបន្តដើម្បីធ្វើសេចក្តីសម្រេចចិត្តមុនមានការសម្រេចចុះអនុស្សារណៈយោគយល់គ្នាដើម្បីដំណើរការនៃកិច្ចសហប្រតិបត្តិការតាមផែនការដែលបានគ្រោងទុក៕

ប្រតិភូសាកលវិទ្យាល័យ គៀងយ៉ាង