ខេត្តតាកែវ÷ នៅព្រឹកថ្ងៃពុធ ០៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មានរៀបចំធ្វេីមីទ្ទិញអបអរសារទខួបអនុស្សាវរីយ៍លេីកទី៣៩ ទិវាជ័យជំនះ (០៧/០១/១៩៧៩-០៧/០១/២០១៨) ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សំណាង សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ អនុប្រធានក្រុមការថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំភ្នំដិន ឯកឧត្តម គង់ សំអូន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំភ្នំដិន និងលោក វង ឆន អនុប្រធានគណបក្សស្រុកគិរីវង់ ព្រមទាំងមានការចូលរួមពីអស់លោកជាក្រុមការងារថ្នាក់ខេត្ត.ស្រុក ចុះជួយឃុំ លោក លោកស្រី ប្រធាន អនុប្រធានបក្សឃុំ លោក លោកស្រី ប្រធាន អនុប្រធានសាខាបក្សភូមិ និងសមាជិក សមាជិកា ចូលរួមក្នុងពិធីនេះសរុបចំនួន ២៨៩ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ សំណាង ប្រធានក្រុមការងារចុះជួយឃុំភ្នំដិន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១៣ លានរៀល ដេីម្បីចំណាយក្នុងកម្មវិធីទាំងមូល ដោយឡែកជួយសាងសង់បន្ទប់ទឹកនៅស្នាក់ការបក្សឃុំភ្នំដិនចំនួន ០២បន្ទប់ ចំនួន១ពាន់ដុល្លារ និងថ្លៃសាងសង់បន្ទប់ទឹក០២ទៀត នៅអនុវិទ្យាល័យ សុខ អាន ភ្នំដិន ចំនួន ១ពាន់ដុល្លារ និងឧបត្ថម្ភនារីយេនឌ័រឃុំភ្នំដិនចំនួន ១១ នាក់/០១នាក់ ៥ម៉ឺនរៀល ស្មេីនឹង ៥៥ម៉ឺនរៀល។ កម្មវិធីនេះមានសូត្រកំណាព្យ និងកាត់នំ ចប់កម្មវិធីមានរៀបចំពិសារបាយសាមគ្គីផងដែរ ។