ខេត្ដកំពត៖ នៅព្រឹកថ្ងៃពុធទី៩រោច ខែបុស្សឆ្នាំរកានព្វស័កព.ស២៥៦១
ត្រូវថ្ងៃទី១០ខែមករាឆ្នាំ២០១៨រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៤អាណត្តិទី២ក្រោមអធិបតីភាពឯ.ឧ អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តនិង ឯ.ឧជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំបានប្រព្រឹត្តទៅមានសមាជិកក្រុមប្រឹក្សាខេត្តចូលរួម១៧រូបលើកូរ៉ុម១៧រូប និងមានគណៈអភិបាលចំនួន០៦រូបលើ០៧រូបព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្តផងដែរ។
កិច្ចប្រជុំនេះមានរបៀបវារៈរួមមាន៖
១-ផ្សព្វផ្សាយប្រកាសលេខ ៧២០៩ ប្រក ស្ដីពីការទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តកំពតចំនួន៤រូបដើម្បីបំពេញបន្ថែមជំនួសសមាជិកដែលបាត់សុពលភាព។
២-ពិនិត្យនិងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យ និងអនុម័ត លើរបាយការណ៍ ស្ដីពីលទ្ធផល សម្រេចបានក្នុងខែធ្នូឆ្នាំ២០១៧របស់រដ្ឋបាលខេត្ត។
៥-ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំឆ្នាំ២០១៧និងឯកសារសម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧និងលើកទិសដៅបន្តឆ្នាំ២០១៨របស់រដ្ឋបាលខេត្ត។
៦-ពិនិត្យ និងអនុម័ត លើរបាយការណ៍ស្ដីពីលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំ២០១៧។
៧-ពិនិត្យនិងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិកសាលាខេត្តសម្រាប់ខែធ្នូឆ្នាំ២០១៧។
៨-បញ្ហាផ្សេងៗនិងការចូលរួមមតិរបស់អង្គប្រជុំ។