តំបន់ក្បាលឆាយត្រូវតែការពារអោយបានដាច់ខាតដើម្បីរក្សាប្រភពទឹកសាបសំរាប់ប្រើប្រាស់នៅខេត្តព្រះសីហនុទាំងមូល

0

នៅតំបន់ក្បាលឆាយនៅតែមានការគំរាមកំហែងខ្លះៗទៀតពីក្រុមប្រជាពលរដ្ឋមួយចំនួនដែលនាំគ្នាបន្តលបលួចវាតយកដីនិងសង់ផ្ទះខ្ទមនិងពុះឡូតិ៍លក់ក្នុងតំបន់ហាមឃាតតាមការអូសទាញពីមេខ្យល់។រយៈកាលចុងក្រោយនេះមានប្រជាពលរដ្ឋមួយចំនួននៅតែលួចវាតទន្រ្ទានកាន់ដីក្នុងតំបន់ហាមឃាត់បើទោះរដ្ឋបាលខេត្តបានផ្តល់ចំណែកដីគោលនយោបាយរួចហើយយ៉ាងណាក្តី។


ក្នុងនោះដែរទីតាំងដែលកំពុងរងការគំរាមកំហែងជាងគេគឺនៅតំបន់ខាងក្រោយរោងចក្រយូស៊ីន ស្ថិតនៅចំណែកនេះក្រុម១៨ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុតែម្តង។
ជាមួយគ្នានេះដែរទីតាំងខ្លះបាននឹងកំពុងហ៊ុព័ទ្ធរបង ពុះជាឡូតិ៍លក់យ៉ាងអនាធិបតេយ្យតាមមេខ្យល់អូសទាញដឹកនាំ។ហើយនៅពេលប្រមូលបានគ្នាច្រើនពួកគាត់ចាប់ផ្តើមប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅពេលរដ្ឋបាលខេត្តព្រះសីហនុដឹកនាំកំលាំងមន្ត្រីជំនាញចុះធ្វើការហាមឃាត់ម្តង។ជាងនេះទៀតពូកគាត់បាននាំគ្នាផ្តិតមេដៃ ទៅថ្នាក់ជាតិដើម្បីស្នើសុំកាន់កាប់ដីនោះទោះជាបានដឹងហើយថា ទីតាំងដែលពួកគាត់កំពុងនាំគ្នាកាន់កាន់នេះស្ថិតក្នុងតំបន់ហាមឃាត់ហើយក៏ដោយ។

អភិបាលខេត្តនិងមន្ត្រីជំនាញចុះពិនិត្យ

ឯឧ យន្តមីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថា៖ ដីដែលពលរដ្ឋទាំនោះកំពុងទន្រ្ទានកាន់កាប់ខាងលើនេះ គឺស្ថិតក្នុងតំបន់រដ្ឋដីហាមឃាត់តាមស្មារតីនៃអនុក្រឹត្យលេខ១១៦ រដ្ឋបាលខេត្តមិនអាចអោយពលរដ្ឋបានទេ។ព្រោះអ្នកជំនាញការបានសិក្សារកឃើញថាការរស់នៅទីនេះអាចបណ្តាលអោយប៉ះពាល់ដល់ប្រភពទឹកសាប់ក្បាលឆាយ។
ដូច្នេះសូមបងប្អូនដែលជាប់ពាក់ព័ន្ធទាំងអស់ ទាំងអ្នកទៅទន្រ្ទានផ្ទាល់ក្តី ទាំងអ្នកទៅទិញពីមេខ្សល់ក្តី សូមសហការជាមួយរដ្ឋបាលខេត្តនិងដកខ្លួនចេញជាបន្ទាន់ដើម្បីជៀសវាងការប្រឈមចំពោះមុខច្បាប់។

ពាក់ពន្ធ័ទៅនឹងបញ្ហានៅតំបន់ក្បាលឆាយនេះដែរ ឯឧ សាយ សំអាល់ រដ្ឋមន្រ្តីក្រួងបរិស្ថាន មានប្រសាសន៏ថា៖
ព្រៃក្បាលឆាយនេះដាច់ខាតត្រូវតែថែរក្សាអោយបានដើម្បីជាប្រភពទឹកសាបសំរាប់អ្នកខេត្តព្រះសីហនុទាំងមូល។
ឯឧ សាយ សំអាល់ បានរំលឹកអោយមន្ទីរបរិស្ថានត្រូវសហការជួយរដ្ឋបាលខេត្តព្រះសីហនុក្នុងការគ្រប់គ្រងតំបន់នេះអោយមានប្រសិទ្ធភាពខ្ពស់។

គួររំលឹកថាកន្លងមករដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹកនាំរបស់ឯកឧត្តម យន្ត មីន បានស្នើសុំទៅរដ្ឋាភិបាលដើម្បីកាត់ឆ្វៀលដីមួយចំនួនចេញពីដីរដ្ឋតាមទីតាំងដែលអ្នកជំនាញបានកំណត់សំរាប់ផ្តល់ជាចំណែកគោលនយោបាយជូនប្រជាពលរដ្ឋដែលជាជាប់ពាក់ពន្ធ័រឿងដីធ្លីនៅតំបន់នេះ។
កន្លងមកនេះប្រជាជនដែលបានទទួលចំណែកដីគោលនយោបាយពីរដ្ឋបាលខេត្តព្រះសីហនុមានចំនួនជិត១០០០ គ្រួសារហើយដែរ៕

អ្នកតំណាងប្រជាជនក្នងតំបន់ហាមឃាត់(តំបន់ក្បាលឆាយ)
តីតាំងកាប់ទន្ទ្រានថ្មី
កាប់ទន្ទ្រានថ្មី
សង់ខ្ទមដល់មាតទឹកតែម្តង