ប្រជាពលរដ្ឋនិងមន្ត្រីរាជការខេត្តព្រះសីហនុបានសំដែងការអបអរសាទរនិងគាំទ្រ អភិបាលខេត្តព្រះសីហនុ ឯឧ យន្ត មីន ត្រូវបានអង្គមហាសន្និបាតវិសាមញ្ញរបស់គណក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្រនិងបញ្ចូលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សកាលពីថ្ងៃ២១ខែមករាឆ្នាំ២០១៨។
ពលរដ្ឋនៅខេត្តព្រះសីហនុភាគច្រើនបានយល់ឃើញស្រដៀងគ្នាថា៖ឯកឧត្តម យន្ត មីន ជាថ្នាក់ដឹកនាំល្អ ទន់ភ្លន់ សាមញ្ញា ពូកែការអូសទាញអ្នកវិនិយោគ និងចេះយល់ពីសុខទុក្ខប្រជាជន។
ប្រជាពលរដ្ឋបន្តថា ត្រឹមតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ ឯកឧត្តម យន្ត មីន បានប្រែក្លាយខេត្តព្រះសីហនុអោយមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរជាទីមោទនៈក្រៃលែង៕