ខេត្តព្រះសីហនុ៖មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុធ្វើសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំសិក្សា២០១៧ និងលើកទិសដៅឆ្នាំ២០១៨។ពិធីនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរការ ពស២៥៦១ត្រូវនឹងថ្ងៃទី២៥ខែមករាឆ្នាំ២០១៨នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត។
លោក កែវ ឡាយ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ការងារអប់រំឆ្នាំ២០១៧នេះបានសម្រចលទ្ធផលល្អប្រសើរ។លទ្ធផលដ៏ល្អនេះដោយសារមានការចូលរួមពីគ្រប់ផ្នែកពាក់ពន្ធ័នានាយ៉ាងសកម្មផងដែរ។
លោក កែវ ឡាយ សំដែងការអរគុណចំពោះការយកចិត្តទុកដាក់របស់បុគ្គលិកអបរំទាំងអស់ក៏ដូចជាអាជ្ញាធម៌ដែនដីគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍នានាដែលបានជួយគាំទ្រការងារអប់រំនៅគ្រប់ភូមិសិក្សាក្នុងខេត្តព្រះសីហនុដើម្បីធ្វើយ៉ាងណាលើកកំពស់វិស័យអប់រំអោយកាន់តែមានគុណភាពល្អប្រសើរថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្សអោយបានកាន់តែសំបូរបែបនិងមានសក្តានុពល។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងក្នុងនាមឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារដើម្បីកុមារនិងយុវជនយើង។
ឯកឧត្តម បន្តថា កិច្ចការទាំងអស់នេះមិនអាចសម្រេចទៅបានឡើយប្រសិនណាជាគ្មានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័។ដូច្នេះយើងត្រូវរូមគ្នាដើម្បីធ្វើអោយបានកាន់តែល្អប្រសើរថែមទៀតក្នុងការបង្កើតធនធានមនុស្សប្រកបដោគុណភាពនិងសក្តានុពលសំរាប់អភិវឌ្ឍប្រទេសជាតិអោយរីកចម្រើន។
ឯកឧត្ត យន្ត មីន ក៏បានសំណូមពរអោយលោកគ្រូ អ្នកគ្រូទាំងអស់ជួយបន្ថែមទៀតក្នុងការអប់រំបញ្រ្ជាបអោយសិស្សានុសិស្ស បាន យល់ដឹងកាន់តែច្បាស់ថែមទៀតអំពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន, បញ្ហាក្មេងទំនើងបងតូចបងធំ, ល្បែងស៊ីសងខុសច្បាប់ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន។
ឯកឧត្តម យន្ត មីន បានរំលឹក លោកប្រធានមន្ទីរអប់រំយុវជននោងកីឡា ត្រូវប្រើប្រាស់បុគ្គលិកអោយចំទិសដៅតាម សមត្ថភាពជំនាញដើម្បីប្រើប្រាស់ធនធានមនុស្សអោយបានចំគោលដៅដើម្បីធានាប្រសិទ្ធភាពនិងគុណភាពការងារ។
ជាមួយគ្នានេះដែរ ឯកឧត្តម យន្ត មីនអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវ គាំទ្រសម្តេចតេជោហ៊ុនសែន បន្តការពារសន្តិភាពដែលកំពុងមាននិងត្រូវប្រឆាំងដាច់ខាតនូវចលនាបដិវត្តន៍ពណ៌ដែលធ្វើអោយប្រទេសជាតិមានភាពវឹកវរនាំអោយមានបញ្ហាដល់សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិភាពនិងការងភិវឌ្ឍប្រទេសជាតិយើង៕ដោយ៖ខៀវ សាវ៉ុន