អភិបាលខេត្តព្រះសីហនុចុះសម្របសម្រួលកម្មករនិយោជិតរោងចក្រNew Starខណៈមានការតវ៉ា

0

អភិបាលខេត្តព្រះសីហនុ ជួបជាមួយក្រុមកម្មករ និយោជិតរោងចក្រញូស្តា ដែលផ្ទុះការតវ៉ាទាមទាប្រាក់បំណាច់ប្រចាំឆ្នាំចំនួន៥%ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហា ។

នៅព្រឹកសៅរិ៍១១កើតខែមាឃឆ្នាំរកា ពស ២៥៦១ត្រូវនឹងថ្ងៃទី២៧មករា២០១៨ បន្ទាប់ពីមានការសម្របសម្រួលពី ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្រុមកម្មករ និយោជិតរោងចក្រញូស្តា ដែលផ្ទុះការតវ៉ាទាមទាប្រាក់បំណាច់ប្រចាំឆ្នាំចំនួន៥% បានឈានដល់ការស្រុះស្រួលគ្នាធ្វើការងារដូចធម្មតាវិញហើយនៅថ្ងៃទី២៧មករា២០១៨នេះ។

ភាគីថៅកែរោងចក្រនិងតំណាងកម្មករបានព្រមព្រៀងគ្នាតាមកិច្ចសន្យាជាជំហានៗដោយឡែកចំណុចសេសសល់ខ្លះៗមន្ទីរការងារនិងតំណាងភាគីជាប់ពាក់ពន្ធ័កំពុងបន្តចរចារដោះស្រាយបញ្ចប់។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ទៅកាន់បងប្អូនកម្មករនិយោជិតរោងចក្រNew Starដេរស្បែកជើងថា៖រដ្ឋាភិបាលមិនអោយបងប្អូនឯការទេនឹងខិតខំរកគ្រប់មធ្យោបាយដើម្បីផលប្រយោជន៍បងប្អូនទាំងអស់គ្នា។តែយើងទាំងអស់គ្នាត្រូវមានការយោគយល់ខ្លះនិងរួមគ្នាថែរក្សាឆ្នាំងបាយរួមនេះអោយបាន។

ឯកឧត្តម សំណូមពរអោយកម្មករនិយោជិតត្រូវនាំគ្នាធ្វើការដូចធម្មតាសិន។អ្វីដែលកំពុងតែទាមទានេះរោងចក្រសន្យាទទួលដោះស្រាយជូនបងប្អូនហើយ។ការដោះស្រាយនេះធ្វើតាមដំណាក់កាល។យោងតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នាហើយបញ្ជាក់ថា៖ នៅថ្ងៃទី១ខែមីនា២០១៨នឹងបើកជូនបងប្អូននូវប្រាក់៥%សំរាប់ឆ្នាំ២០១៧មុនសិន ចំពោះប្រាក់៥%សំរាប់ឆ្នាំ២០១៦និងឆ្នាំបន្តបន្ទាប់រាប់ថយក្រោយនឹងដោះស្រាយជូនជាបន្តបន្ទាប់ទៀត៕(ប្រភព៖ក្រុមគេហទំព័រសាលាខេត្ត)