ឯកឧត្តមតំណាងរាស្រ្តមណ្ឌលរតនគិរីនាំយកអំណោយ ផ្តល់ជូនវរៈសេនាតូចលេខ ៤២១

0

ខេត្តរតនគិរី ៖​ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០១៨ លោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងលោកជំទាវ អមដំណើរដោយ មន្រ្តី អ្នកមុខអ្នកការមួយចំនួនបានអញ្ជើញជួនសំណេះសំណាល និងនាំយកអំណោយផ្ទាល់របស់ឯកឧត្តម ផ្តល់ជូនវរៈសេនាតូចលេខ ៤២១ ដែលមានទីតាំងស្ថិតនៅ ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

អំណោយដែលឯកឧត្តម ផ្តល់ជូនវរសេនាតូចខាងលើរួមមាន ស៊ីទែនទឹកចំណុះ ២០០០ លីត្រ ចំនួន៣ ក្បាល DTV ចំនួន ២ កំប្លេ ទូរទស្សន៍ទំហំ ៣២ អ៊ិញ ចំនួន ២ គ្រឿង ម៉ាស៊ីនកាត់ស្មៅ ៣គ្រឿង និងទុយយោ ១ ដុំ ៣០ ម៉ែត្រ ។

មានប្រសាសន៍ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរៈសេនា តូចលេខ៤២១ នាឳកាសនេះ លោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគីរី បានលើក ឡើងថា នេះមិនមែនជាលើកទី១ទេ ដែលឯកឧត្តមគិតគូរយកចិត្តទុកដាក់ និងទំនុកបំរុង ដល់វរៈសេនាតូចលលេខ៤២១នេះ កន្លងមកឯកឧត្តមបានផ្តល់ជូននូវ អណ្តូងស្នប់ ម៉ាស៊ីនភ្លើង ស្រះទឹក ជាដើម ហើយថ្ងៃនេះ ឆ្លើយតបនូវតំរូវការរបស់វរៈសេនាតូចលេខ៤២១ ឯកឧត្តមក៏បានផ្តល់ជូនបន្ថែមនូវសម្ភារៈខាងលើដើម្បីបំរើដល់សេចក្តីត្រូវការដល់កងទ័ព ដែលឈរជើងនៅវរៈសេនាតូចលេខ៤២១។

លោក ប៊ូ ឡាំ បន្តថា មួយជីវិតឯកឧត្តម ស្រលាញ់តែកងទ័ព ដូច្នេះឯកឧត្តមចាត់ទុកការលំបាករបស់កងទ័ព ជាការលំបាករបស់ ឯកឧត្តមផ្ទាល់ ហើយឯកឧត្តមតែងតែបានឆ្លើយតបភ្លាមៗ នូវរាល់សំណូមពរ និងការខ្វះខាត របស់មូលដ្ឋានកងទ័ពនៅគ្រប់ទីកន្លែងតាមលទ្ធភាពរបស់ឯកឧត្តម។

ឯកឧត្តមតំណាង រាស្ត្រ ក៏បានដាសតឿនក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុង វរៈសេនាតូចលេខ ៤២១ ទាំងអស់ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់អង្គភាពអោយ បានល្អ និងត្រូវគោរពបទបញ្ជាថ្នាក់លើ ជាពិសេស ត្រូវគោរពអោយបាននូវក្រមសីលធម៌ ជាកងទ័ពនិងត្រូវរួមគ្នាថែរក្សារាជរដ្ឋាភិបាល ថែរក្សាសុខសន្តិភាព និងត្រូវប្រឆាំងដាច់ខាត នូវការព្យាយាមប៉ុនប៉ងណាមួយពីសំណាក់បរទេសដែលញុះញ៉ុងអោយមានបដិវត្តពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាល៕ យក្ខឡោម