ខេត្តកែប ៖ ភ្នំព្រះ ដែលមានទីតាំងស្ថិតក្នុងភូមិដំណាក់អង្អើរ សង្កាត់ព្រៃធំ ក្រុង កែប ខេត្តកែប បច្ចុប្បន្នត្រូវបានគ្រឿងចក្រមកជីក កកាយ ហើយប្រើរថយន្តបែនជាច្រើនគ្រឿងដឹកជញ្ជូនអាចម៍ដី យកទៅលក់យ៉ាង អនាធតេយ្យ ប៉ុន្តែសកម្មភាពខាងលើត្រូវបានជំនាញអះអាងថា មាន អាជ្ញាប័ណ្ណ.របស់ក្រុមហ៊ុន(ស៊ុន ស្រីមាស)
ចំពោះសកម្មភាព ជីកកកាយភ្នំយ៉ាង អនាធិបតេយ្យ ត្រូវបាន ប្រភពច្បាស់ការបង្ហើបថា បានកើតឡើងជាយូខែមកហេីយ ដែលម្ចាស់គ្រឿងចក្រ ត្រូវគេស្គាល់ ជាក្រុមហ៊ុន ល្បីមួយនៅក្នុងក្រុងកែបនេះ តែម្តង។ចំពោះការផ្តួចផ្តើម ជីកកកាយភ្នំព្រះបែបនេះ គឺគេសំអាងលើអាជ្ញាប័ណ្ណខាងលើ
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំព្រះ បានលើកឡើងដូចគ្នាថា សម្បត្តិធម្មជាតិដែលបន្សល់ពីដូនតា ពិសេសភ្នំព្រះនេះ កាលពីមុនមានសភាពខៀវស្រងាត់ហ៊ុមព័ទ្ធដោយព្រៃប្រឹក្សា តែពេលនេះក្លាយជាទីតាំងជីកយកអាចម៍ដីយ៉ាងអនាធិបតេយ្យ ដោយថ្ងៃណាមួយនឹងរលាយបាត់រូបរាងមិនខានឡើយ។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្រុងកែប បានលើកឡើងដូចគ្នាថា សម្បត្តិធម្មជាតិដែលបន្សល់ពីដូនតា ពិសេសភ្នំព្រះ កាលពីមុនមានសភាពខៀវស្រងាត់ហ៊ុមព័ទ្ធដោយព្រៃប្រឹក្សា តែពេលនេះក្លាយជាទីតាំងជីកយកអាចម៍ដីយ៉ាងអនាធិបតេយ្យ ដោយថ្ងៃណាមួយនឹងរលាយបាត់រូបរាងមិនខានឡើយ និង កំពុងបង្កផលប៉ះពាល់
ដល់ប្រជាពលរដ្ឋ ពិសេសផ្លូវថ្នល់មួយខ្សែទទូលរង
ការខូចខាតស្ទើតែទាំងស្រុង ។លោក យស វណ្នី ប្រធាន មន្ទីរ រ៉ែនិងថាមពល ខេត្តកែប បានអោយដឹងថា ភ្នំមួយនេះ គេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទោះបីយ៉ាងណាក៍ដោយ ប្រជាពលរដ្ឋ និយាយថា ការកាយដីភ្នំនេះ អាជ្ញាធរនិងជំនាញ មានការឃុបឃិតគ្នាជាមួយក្រុមឈ្មូញដេីម្បីផលប្រយោជន៍រៀងៗខ្លូន។ចំណែក ឯកឩត្តម កែន សត្ថា អភិបាល ខេត្តកែប ខាងសារព័តមានយេីង មិនអាចសុំការបំភ្លឺបានទេ ដោយសារ គាត់មិនលេីទូរសព្វ័ របស់អ្នកកាសែត។
រីឯ លោក ស្រី ទិត្យ សុខា អភិបាល ក្រុងកែប មិនអាច សុំការបំភ្លឺបានទេដោយ
លោកស្រីទៅ បំពេញ ប៉េសកម្មក្រៅប្រទេស។