ខេត្តព្រះសីហនុ៖ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបាននាំមន្ត្រី ដាំកូនឈើប្រណិតចំនួន៥ប្រភេទផ្សេងគ្នាដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ។
ដើមឈើប្រណិតទាំងនេះត្រូវបានយកមកដាំនៅក្នុងបរិវេណសាលាខេត្តព្រះសីហនុនៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់មន្ត្រីសាលាខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន លោកគ្រូអ្នកគ្រូនិងសិស្សសាលាមួយចមនួនផងដែរ។
តាមប្រសាន៍របស់ឯកឧត្តម យន្ត មីន បានអោយដឹងថា ដើមឈើដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណ ព្រះមហាក្សត្រ ទ្រង់ប្រោសប្រទាននូវពេលនេះរួមមានចំនួន ៥ប្រភេទ ១.ដើមនាងនួន 2.ដើមក្រញូង 3.ដើមឈើទាល 4.ដើមផ្កៀក 5.ដើមគគីរ។
គោលបំណងសំខាន់នៃការដាំកូនដើមឈើខាងលើនេះដើម្បីថែរក្សាទុកអោយកូនចៅជំនាន់ក្រោយៗបានស្គាល់នូវដើមឈើប្រភេទឈើប្រណិតៗទាំងនេះ និងដើម្បីពញ្ញាក់ស្មារតីបងប្អូនមន្រ្តីរាជការ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋទាំងអស់អោយចេះស្រលាញ់ ថែរក្សាបរិស្ថាន សម្បត្តិធម្មជាតិយើង ចេះចូលរួមថែក្សាដើមឈើ ដើម្បីសោភ័ណ្ឌភាព និងបរិស្ថានសំរាប់ជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕ខៀវ សាវ៉ុន