អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជការនៅក្នុងខេត្តចូលរួមពិធីមាឃបូជា

0

តាកែវ÷ព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការនៅក្នុងខេត្តចូលរួមពិធីមាឃបូជាក្នុងវត្តទួលសំបូរ ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គបូរី ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដោយបានលើកឡើងពីពិធីបុណ្យមាឃបូជាដែលជាពិធីបុណ្យពុទ្ធសាសនាដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូនប្រជាពលរដ្ឋពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការកសាងអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបានកសាងប្រទេសតាំងពីដៃទទេរហូតបានរីកចម្រើនដល់សព្វថ្ងៃ ហើយនឹងបន្តខិតខំកសាងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីកាន់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បង្កើនចំណូប្រជាពលរដ្ឋស្របតាមគោលដៅក្នុងការនាំប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តមក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅខែកក្កដា ខាងមុខនេះដើម្បីជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្តក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស ជាពិសេសចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។