ពិធី​ប្រារព្ធ​សន្និបាត​បូក សរុប​លទ្ធផល​ការងារ ឆ្នាំ២០១៧និងទិសដៅអនុវត្ត​បន្តឆ្នាំ២០១៨ របស់​បេឡាជាតិ អតីតយុទ្ធ

0

ខេត្តកំពត​៖ កាលពី ព្រឹកថ្ងៃ​ព្រហស្បត៍ ១រោជ ខែមាឃ​ឆ្នាំរកា នព្វស័ក ព.ស​២៥៦១​ត្រូវថ្ងៃទី​០១​ខ​ខែកុម្ភៈ ឆ្នាំ​២០១៨​នៅសាលប្រជុំសាលាខេត្តកំពត។
បេឡាជាតិ​អតីត​យុទ្ធជនហៅថា
(ប.ជ.អ)នៃបានបើកអង្គសន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ២០១៧
និងទិសដៅ អនុវត្ត​បន្ត របស់​បេឡាជាតិអតីតយុទ្ធ​ជន។ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទានិងឯកឧត្តម ជាវ តាយ​អភិបាល នៃ​គណៈអភិបាល​ខេត្ត​។ អង្គសន្និបាតមាន សមាជិក សមាជិកាចូលរួមពីមន្ត្រី(ប.ជ.អ) ទាំង​២៥​រាជធានី ខេត្ត​។​
លោក​រឿន រិទ្ធីរ័ត្ន​នាយកបេឡាជាតិអតីតយុ​ទ្ធជន នៃក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា​។
បានបញ្ជាក់អោយដឹងថា​៖ (ប.ជ.អ) មានបេសកកម្ម​គ្រប់គ្រង និងធានាការបើករបបសន្តិសុខសង្គម ជូនអតីត​យុទ្ធជន នៃកងយោធពលខេមរភូមិន្ទ អតីតយុទ្ធជន ក្របខ័ណ្ឌ​នគរបាលជាតិ និងប្រជាពលរដ្ឋ​ដែលបានចូលរួមប្រយុទ្ធ​ឬបម្រើការងារ​ដើម្បី​ប្រទេសជាតិ​មាតុភូមិ និងគ្រួសារ​អតីតយុទ្ធជន​។ (ប.ជ.អ​)ស្ថិតក្រោមអាណព្យាបាលបច្ចេក​ទេសរបស់​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា និងក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គ្របដណ្ដប់​ដល់ថ្នាក់ក្រោមជាតិ​រាជធានី​ខេត្ត ក្រុង ស្រុក​ខ័ណ្ឌ​។ បច្ចុប្បន្ន​នៅកម្ពុជាយើងមានអតីតយុទ្ធ​ដែលកំពុងទទួលរបបសន្តិសុខសង្គម សរុបចំនួន​៨៦៥១៧នាក់។​
ឯកឧត្តមជាវ តាយ អភិបាលនៃ​គណៈ
អភិបាល​ខេត្ត ក៏បានលើកបញ្ជាក់អោយដឹងអំពីវឌ្ឍនភាពរីកចម្រើន​លើគ្រប់​វិស័យ​នៅក្នុងខេត្តកំពត។ ពិសេសក្នុងនោះវិស័យសង្គមកិច្ច​ត្រូវបានធានានិងមានការទទួលយកចិត្តទុដាក់ពីរាជរដ្ឋាភិបាល​កម្ពុជា​ក្រោមការដឹកនាំ​របស់សម្ដេចតេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​។ពាក់ព័ន្ធនិងការងារ(ប.ជ.អ​)ខេត្តកំពតបច្ចប្បន្នមានអតីតយុទ្ធជន និងគ្រួសារដែលកំពុងទទួលរបបសន្តិសុខសង្គមសរុបចំនួន៨២៨៣នាក់ផងដែរ។​
មានប្រសាសន៍ បើកអង្គ​សន្និបាត ឯកឧត្តម វង សូត​រដ្ឋមន្ត្រី​ក្រសួង​សង្គម អតីត​យុទ្ធជន​និង​យុវនីតិសម្បទា។​ បានធ្វើការ​វាយតម្លៃខ្ពស់ចំពោះលទ្ធផល​ការងារ(ប.ជ.អ​)​ដែលកន្លងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃ(ប.ជ.អ​) បានខិតខំយកចិត្តទុកដាក់ជំនះរាល់ការជួបលំបាកផ្សេងៗក្នុងការដោះស្រាយជូនបងប្អូនអតីតយុទ្ធយើងរហូតសម្រេចបានភាពរលូនជាបន្តបន្ទាប់ដល់បច្ចុប្បន្ននោះ និងនៅបានកំពុងខិតខំដាក់ទិសដៅអនុវត្តអោយបានកាន់តែប្រសើរឡើងថែមទៀត។​
ឯកឧត្តម​វង សូត ក៏បានលើកបញ្ជាក់​អោយដឹងដែរថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោមការដឹកនាំ​ដ៏ឈ្លាស​វៃ ប្រកបដោយគតិ​បណ្ឌិត របស់សម្ដេចតេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន បាននឹងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការ​កសាងជាតិ​មាតុភូមិ អោយមានការអភិ​វឌ្ឍន៍យ៉ាងខ្លាំក្លា មានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការរៀបចំធ្វើកំណែទម្រង់លើគ្រប់វិស័យ​។​
ពិសេស​ការយកចិត្តទុកដាក់ ក្នុងការ​ដំឡើងប្រាក់បៀវត្យ ប្រាក់​ឧបត្តម្ភជូនមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ​ជាបន្តបន្ទាប់​។ ពិសេសទៀតនោះការ​បង្កើត​បេឡាជាតិ​អតីត​យុទ្ធជន​គឺ​ដើម្បី​ធានាបាននូវការបើកផ្ដល់ប្រាក់គោលនយោបាយនានាជាទៀងទាត់ជូនដល់អតីត​យុទ្ធជន​យើងផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើ ដល់អង្គសន្និបាត​ទាំង​មូលក្រោយពីទទួលបានទិសដៅផែនការជាក់លាក់ពីអង្គ​សន្និបាត​នេះ​ទៅ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទី​ភារកិច្ច​របស់ខ្លួននាឆ្នាំបន្តបន្ទាប់អោយបានកាន់តែទទួលលទ្ធផលល្អប្រ​សើរថែមទៀត។​