ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក អញ្ជើញគោរពវិញ្ញាណខណ្ឌសពលោក ធុល ខ្នា មន្ត្រីអង្កការ (w c s)

0

ខេត្តតាកែវ៖    ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០១ ខែគុម្ភ ឆ្នាំ២០១៨   ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំប្រតិភូ អមដំណើដោយ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណខណ្ឌ សពលោក ធុល ខ្នា ជាមន្ត្រី G I S ការពារសត្វព្រៃ នៃអង្កការ W C S ជាអង្កការហសគមន៍អភិរក្សសត្វព្រៃ ដែលបានមរណៈភាពកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅខេត្តមណ្ឌលគីរី។ ដោយខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់អូរលែ ស្ថិតក្នងភូមិ ពូហ្យាម​ ឃំុសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងពេលបំពេញភារកិច្ច។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធាន គណៈប្រតិភូបាននាំយកថវិការបស់សម្តេចក្រឡាហោម និងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងថវិកាស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ជូនដល់ក្រុមគ្រួសារសព
គឺលោកស្រី អឹម ស្រីនាថ ត្រូវជាភរិយាសពលោក ធុល ខ្នា ស្ថិតនៅក្នងភូមិប៉ែនមាស ឃំុសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឈ្លាតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងជួយរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ផងដែរ៕