​VDEO ប្រធានាធិបតី​ហ្វីលីពីន​ទស្សនកិច្ច ជប៉ុន​ពិភាក្សា​ពី​វិវាទ​ជាមួយ​ចិន​

0

​ប្រធានាធិបតី​ហ្វីលីពីន លោក បេន និក​ណូ អាគី​ណូ នឹង​បំពេញ​ទស្សនកិច្ច​ទៅ កាន់​ប្រទេស​ជប៉ុន​នៅ​សបា្ដហ៍​ក្រោយ​ដើម្បី ពិភាក្សា​ពី​អ​ធិ​បេ​តយ្យ​ភាព​ដែនសមុទ្រ ជាមួយ​ចិន ដោយសារតែ​ជប៉ុន​និង​ហ្វី​លី ពី​ន​មាន​វិវាទ​ដូចគ្នា ។ ​លោក​បេន​និក​ណូ អាគី​ណូ នឹង​ជួប ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៤ មិថុនា ខាង មុខ​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិ​ត្ដ​ភាព ប្រទេស​ទាំង​២ ក្នុងពេលដែល​ប្រឈមមុខ តានតឹង​កាន់តែខ្លាំង​ឡើងជា​មួយ​ចិន​ជុំវិញ វិវាទ​អធិបតេយ្យភាព ។ ​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បានប្រកាស​ឱ្យដឹងថា ការប្រឈមមុខ តានតឹង​ជាមួយ​ចិន ជា​ប្រធានបទ​សំខាន់ នៅក្នុង​កិច្ចពិភាក្សា​រវាង​ប្រមុខ​ដឹកនាំ ហ្វីលីពីន​នឹង​ជប៉ុន ។

លើសពីនេះទៅទៀត មេដឹកនាំ​ប្រទេស​ទាំង​២ ក៏បាន​បង្កើន ទំនាក់ទំនង​យុទ្ធសាស្ដ្រ​ដើម្បី​ការពារ​រាល់ ការគំរាមកំហែង​ណាមួយ​ពីស​ត្រូវ ។ ​នៅពេល​នាយករដ្ឋមន្ដ្រី​ជប៉ុន​ស៊ីន​ហ្សូ អា​បេ ទស្សនកិច្ច​ទីក្រុង​ម៉ានីល​កាលពី​ខែ កក្កដា ២០១៣ លោក​បាន​សន្យា​ជួយ បង្កើន​សមត្ថភាព​ការពារ​ដល់​កម្លាំង ទាហានជើងទឹក​ហ្វីលីពីន ។ នៅពេល បំពេញ​ទស្សនកិច្ច​នោះ នាយករដ្ឋមន្ដ្រី ជប៉ុន​បាន​សន្យា​ផ្ដល់​នាវា​យាមល្បាត​១០ គ្រឿង​ជួយ​ពង្រឹងសមត្ថភាព​យាមល្បាត ដល់​ឆ្មាំ​សមុទ្រ​ក្នុងពេលដែល​ចិន​បង្កើន វត្ដ​មាន​ក្នុង​តំបន់​ដែលមាន​វិវាទ\