( រូបភាពវីដេអូ) Alvaro Negredo (​អាល់​វ៉ា​រ៉ូ ណេ​ក្រេ​ដូ​) សម្រេចចិត្ត​ផ្លាស់​ទៅ Atletico Madrid

0

​ខ្សែប្រយុទ្ធ Alvaro Negredo (​អាល់​វ៉ា​រ៉ូ ណេ​ក្រេ​ដូ​) បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្រុម Manchester City នៅ​រដូវក្តៅ​នេះហើយ​វិលត្រឡប់​ទៅលេង​នៅ​ទឹកដី​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​ជាមួយ នឹង​ក្លិប​ជើងឯក La Liga គឺ Atletico Madrid ។​ Negredo មិនសូវ​ជា​បាន​ចូល​លេង​ជា​ជម្រើស​

១១​នាក់​ដំបូង​ទេ​សម្រាប់​ក្រុម Man City ថ្វីបើ​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​២៣​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​នៅ​រដូវ​កាល​ដំបូង​នៅ​ទឹកដី Etihad Stadium ក៏ដោយ​ជាហេតុ​ធ្វើ​ឲ្យ​មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​នឹង​វិល​ទៅលេង​នៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ។​ ​

នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្រុម Atletico Madrid បន្ទាប់ពី​ពួកគេ​បាន​លក់​កីឡាករ Diego Costa ទៅ​ឲ្យ Chelsea ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ Man City បានដាក់​តម្លៃ​ខ្លួន​របស់ Negredo ប្រមាណ​២០​លាន​ផោន​បើសិនជា Atletico Madrid ចង់បាន​រូបគេ ៕