សៀមរាប : អស់លោក លោកស្រីជានគរបាលជាតិដែលអញ្ជើញមកពីបណ្តាលក្រុងស្រុងទាំង១២ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានចំនួន៣៥ នាក់ជាសិក្ខាកាម បានទទួលចូលរៀនក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរំលោភបំពាននិងការកេងប្រវេញ្ចផ្លូវភេទលើកុមារ និង
យេនឌ័រ ត្រូវបានរៀបចំធ្វើឡើងរយះពេលបីថ្ងៃនៅស្នងការដ្ឋានននគរបាលខេត្តសៀមរាប ។ ក្រោមអធិបតីភាព លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ដោយមានការចូលរួមជាគណះអធិបតីពីសំណាក់ អស់លោក លោកស្រី ឩត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ស្នងការរង ក៏ដូចជាមានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះពីសំណាក់ អស់លោក លោកស្រី ជានាយ នាយរង ការិយាល័យ និងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងគ្រូបង្គោលជាក្រុមការងារយេនឌីមកពីអគ្គស្នងការដ្ឋាននគរបាលជាតិក្រុមការងារយេនឌីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាច្រើននាក់បានចូលរួម ។
បន្ទាប់ពីចំណាប់អារម្មណ៍តំណាងដៃគូអភិវឌ្ឍន៍នៃអង្គការ ហ្វើស ស្ទិប ( First step )ដែលបានជួយឩបត្ថមសម្រាប់វគ្គបណ្តុះបណ្តាលនេះមានមតិចាប់អារម្មណ៍រួចមក មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលស្តីពីការរំលោភបំពាននិងការកេងប្រវេញ្ចផ្លូវភេទលើកុមារ និងយេនឌ័រ នាឱកាសនោះលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបបានមានប្រសាសន៍បញ្ជាក់ដល់សិក្ខាកាមទាំងអស់ថា
ដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែទទួលបាននូវប្រសិទ្ធភាពថ្វេរដងនោះជាក់ស្តែងថ្ងៃនេះក្រោមការជួយឩបត្ថមសម្រាប់វគ្គបណ្តុះបណ្តាលរយះពេលបីថ្ងៃពីអង្គការ ហ្វើស ស្ទិប ( First step ) ដល់កងកម្លាំងនគរបាលជាតិចំណុះស្នងការដ្ឋានននគរបាលខេត្តសៀមរាបយើងនាពេលនេះគឺក្នុងគោលបំណង ដើម្បីបំប៉នបន្ថែមដល់នគរបាលជាតិថ្នាក់មូលដ្ឋាននូវជំនាញប្រយុទ្ធប្រឆាំងរាល់
ការរំលោភបំពាននិងការកេងប្រវេញ្ចផ្លូវភេទលើកុមារ និងយេនឌ័រ ។ម្យ៉ាងវិញទៀតគឺចង់ឲ្យតំណាងយេនឌ័រនៅតាមបណ្តាលមូលដ្ឋាននិមួយៗបានយល់ដឹងកាន់តែច្បាស់ពីសមភាព សមធម៍និងតួនាទីយេនឌ័រនៅតាមអង្គភាពឲ្យកាន់តែទទួលបាននូវចំណេះដឹងឲ្យកាន់តែស៊ីជំរៅដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធខ្ពស់ ៕ រូបភាព និង អត្ថបទ លោក ខេង ខេមរា







































