លទ្ធផលស្ទាបស្ទង់មតិ បានប្រកាស កាលពីថ្ងៃទី២៣ មិថុនា បង្ហាញឱ្យឃើញ ថា រដ្ឋាភិបាលយោធាថៃទទួលបានការ គាំទ្រភាគច្រើនពីពលរដ្ឋថៃទាំងមូលពី សកម្មភាពដឹកនាំរបស់រដ្ឋាភិបាលយោធាក្រោយពេលធ្វើរដ្ឋប្រហារយកអំណាច មកគ្រប់គ្រងកាលពីថ្ងៃទី២២ឧសភា
ដោយសារតែការចរចារទាំងប៉ុន្មានរបស់ រដ្ឋាភិបាលលោកស្រី យីងឡាក់ និងក្រុម ប្រឆាំងលោកស៊ូថេប មិនមានលទ្ធផល ទុកឱ្យប្រទេសជាតិស្ថិតក្នុងភាពវឹកវរ ។ លទ្ធផលស្ទាបស្ទង់មតិដែលធ្វើឡើង ដោយអង្គការ Suan Dusit Poll ចាប់ ផ្ដើមនៅថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ មិថុនា បង្ហាញឱ្យឃើញថា ក្នុងចំណោម ពលរដ្ឋ១០០នាក់ មានការគាំទ្ររដ្ឋាភិ បាលយោធារហូតដល់៨៨នាក់ ទៅលើ សកម្មភាពដឹកនាំរបស់រដ្ឋាភិបាលយោធា រយៈពេលជាង១ខែកន្លងមក ។
ពលរដ្ឋ យល់ឃើញថា ប្រទេសជាតិទទួលបាន សន្ដិភាព និងស្ថិរភាព មិនមានហិង្សា ទៀតឡើយ ចាប់តាំងពីយោធាឡើងកាន់ អំណាច ។ ភាគច្រើនពលរដ្ឋដែលបាន សួរពីចំណាប់អារម្មណ៍ក្នុងការដឹកនាំរបស់ រដ្ឋាភិបាលយោធាពួកគាត់បានបញ្ជាក់ ថា រដ្ឋាភិបាលយោធាបានខិតខំដោះ ស្រាយបញ្ហាសំខាន់ៗដូចជា ការទូទាត់ ប្រាក់បំណុលដល់ប្រជាកសិករ និងកាត់ បន្ថយតម្លៃសេវាកម្មសាធារណៈ ។ ពល រដ្ឋថៃរហូតដល់៦៥ភាគរយចង់ឱ្យរដ្ឋាភិ បាលយោធាដឹកនាំរហូតដល់ប្រទេសជាតិ មានសុខសន្ដិភាពពេញលេញ ។
ជាមួយគោលនយោបាយបណ្ដេញជន អន្ដោប្រវេសន៍ខុសច្បាប់របស់រដ្ឋាភិ បាលដែលដឹកនាំដោយមេទ័ព ប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រភាគច្រើន ពីពលរដ្ឋថៃ ប៉ុន្ដែក្រុមអ្នកវិនិយោគបណ្ដា ក្រុមហ៊ុនសហគ្រាស ការដ្ឋានសំណង់ នានានៅក្នុងស្រុកថៃ ប្រឈមនឹងវិបត្ដិ ខ្វះកម្មករយ៉ាងខ្លាំង ។ កន្លងមកបណ្ដា ក្រុមហ៊ុនទាំងនោះដំណើរការទៅដោយ រលូន ដោយសារតែបានកម្មករពីបរទេស ហើយមានតម្លៃថោកជាងកម្មករនៅក្នុងស្រុក ។
នៅពេលដែលកម្មករបរទេស ត្រូវបានបណ្ដេញចេញទាំងអស់នោះ ការដ្ឋានជាច្រើនក៏ត្រូវបានផ្អាកផងដែរ។ រដ្ឋាភិបាលយោធាថៃក៏បានអះអាងថា ទាំងនោះមិនមែនជាការបណ្ដេញកម្មករ បរទេសចេញពីប្រទេសរបស់ខ្លួននោះ ឡើយ ដោយចង់ឱ្យកម្មករទាំងនោះមក ធ្វើការដោយមានច្បាប់ទម្លាប់ត្រឹមត្រូវ ចៀសវាងការកេងប្រវ័ញ្ចពលកម្មពីថៅកែមួយចំនួន ៕







































