វគ្គ​បណ្ដុះ​បណ្ដាល​អាជ្ញាធរ​មូល​ដ្ឋាន​ពាក់​ព័ន្ធ​នឹង​ជំងឺ​​អេដស៍

មណ្ឌលគិរី​៖​សិក្ខាសាលា​ស្ដីពី​ការពង្រឹង​ការឆ្លើយតប​មេរោគ​អេដស៍ ក្នុង​ចំណោម​ក្រុម​ប្រឈម​មុខ​ខ្ពស់​​    ​នៅ​សាលប្រជុំ​ផ្ទះសំណាក់​ពេជ្រា​ដា កាលពី​ព្រឹក​ទី​26​ខែ មិថុនា​ឆ្នាំ ២០១៤ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាធរ​មូលដ្ឋាន​នឹង​ដៃគូ​ពាក់ព័ន្ធ​ស្ដី​ពី​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ ជម្ងឺ​

អេដស៍​ក្នុង​ចំណោម​ក្រុម​ប្រឈម​ខ្ពស់​តាម​រយៈ​កម្ម​វី​ធី ដៃគូ​សហគមន៍​សម្រាប់​ប្រជា ជន​ប្រឈមមុខ​ខ្ពស់ ។ ក្នុង​អង្គ​សិក្ខាសាលា​ក៏​មាន​ការអញ្ជើញ​ចូល​ពី​សំណាក់​ឯកឧត្ដម យឹម លុច្ស អភិបាលរង​ខេត្ត និង​ជា ប្រធាន​គណកម្មាធិការ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ខេត្ត​មណ្ឌលគិរី ។​
​    ​ក្នុង​ឪ​កាស​នោះ ឯកឧត្ដម យឹម លុច្ស អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​ប្រយុទ្ធ​នឹង​ជម្ងឺ​ធេ​ដស៍​ខេត្ត បាន​មានប្រសាសន៍ថា ខេត្តមណ្ឌលគិរី​ក៏​ដូចជា​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​គឺ​នៅតែ​ប្រឈមមុខ​នឹង​ការ​រាលដាល​មេរោគ​អេ ដស៍​នៅឡើយ ជាពិសេស​គឺ​តាមរយៈ​ការកើនឡើង​នូវ​ការប្រព្រឹត្ត​ក្នុងចំណោម​ស្ត្រី​បំរើ​សេវា​នៅតាម​គ្រឹះស្ថាន សេវា​កម្សាន្ត សប្បាយ ទាក់ទង​និង​ការប្រើប្រាស់​ស្រោមអនាម័យ​ឲ្យបាន ១០០% ដែល​ពេល​ខ្លះ​នៅ​មាន​ការរារែក​ក្នុង​ការចូលរួម​អនុវត្ត ពី​ម្ចាស់​គ្រឹ​ស្ថាន  ដោយសារ​តែ​ការអនុវត្ត​ច្បាប់​ជួញដូរ​មនុស្ស  និង​ការកេងប្រវ័ញ្ច​ន៍​ផ្លូវភេទ​ដែល​ភាគច្រើន​បាន​ប្រើប្រាស់ ស្រោមអនាម័យ​ជាភុ​ស្តតាង​ក្នុង​ការចោទប្រកាន់ ។ លោក​បន្តថា អ្វី​ដែល​បាន​លើកឡើង​នេះ​ពុំមែន​ជា​បញ្ហា​របស់​អ្នកណា ម្នាក់​ឡើយ វា​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា ដែល​ត្រូវតែ​រួមគ្នា​ដោះស្រាយ​ដោយ​តម្រូវឲ្យ​មាន​កិច្ចសហកា​រ​គ្នា​ជា​លក្ខណៈ ពហុ​វិស័យ និង​ប្រើប្រាស់​ឲ្យបាន​អស់​នូវ​សក្ដានុពលធ​ន​ធាន​ដែល​មាន​ស្រាប់​របស់​ខ្លួន ធ្វើ​ការបញ្ជ្រាប​បញ្ចូល​ព័ត៌មាន​អប់រំ ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍ ជម្ងឺអេដស៍​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀយ ។​
​    ​ចុងបញ្ចប់​នៃ​អង្គសិក្ខាសាលា ក៏​មាន​ការធ្វើ​បទ​បង្ហា​យ​ពី​គោលបំណង​នៃ​សិក្ខាសាលា​ទៅ​ដល់​ម្ចាស់​គ្រឹះស្ថាន សេវា កម្សាន្ត​សប្បាយ ក្លឹប​រាត្រី ខារ៉ាអូខេ ឲ្យបាន​យល់ដឹង​កាន់តែ​ច្បាស់ស្ដី​ពី​ការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​៕​

20140624_081840