គណះបញ្ជាកាកងឯកភាពខេត្តសំរេចដករថយន្តកងពលតូចលេខ៩០ ចំនួន៥០គ្រឿងចូលបន្ទាយវិញ ព្រោះពលករថយចុះខ្លាំង

0

ក្រុង​ប៉ោយប៉ែត​៖ ​គ​ណះ​បញ្ជាកា​កងឯកភាព​ខេត្តបន្ទាយមានជ័យ សំរេច​ដក​រថយន្ត​ចំនួន​៥០​គ្រឿង របស់​អង្គភាព​កងពល​តូ​ចលេ​ខ​៩០​អោយចូល​បន្ទាយ​វិញ ចាប់ពី​ថ្ង​ទី​២៤​ត៏​ទៅ ដោយសា​តែ​ចំនួន​ពលករ​មាន​កាថ​យ​ចុះ​ជា​បណ្តើរៗ ឯ​រថយន្ត​របស់​អង្គភាព​កងពល​តូ​ចលេ​ខ​៩៩ ទុក​នៅ​ដឹក​បន្ត​។​ ​សូមបញ្ជាក់​ដែលថា ក្រោយពី​ទា​ហ៊ាន​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​អោយមក​ស្រុកកំណើត​វិញ​យ៉ាងគំហុក​កន្លងទៅ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រោយមក​សម្តេច ហ៊ុន សែន ក៏បាន​បញ្ជា​អោយ​រថយន្ត​របស់​អ​គ្គះ​បញ្ជាកា​កងទ័ពជើងគោក​ចំនួន​១៥០​គ្រឿង មកជួយ​ដឹក​ពលករ​ទៅ​ស្រុកកំណើត​វិញ ក្រៅពី​នោះគេ​ស​ង្គេ​ត​ឃើញ​មាន​រថយន្ត​អ​គ្គះ​នគ​បាល​ជាតិ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមគ្នា​មកជួយ​ដឹក​ពលករ​ផងដែរ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​បានសំរេច​អោយ​ដកចេញ​ចំនួន​៣៥​គ្រឿង រួចទៅហើយ​នោះ​។​

​គួ​រំលឹក​ដែលថា នៅវេលា​ម៉ោង​៤ ៣០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤​នេះ គ​ណះ​បញ្ជាកា​កងឯកភាព​ខេត្ត​ខាងលើ ដឹកនាំ​ដោយ​លោក​គោ​ស៊ុំ សារឿ​ត បាន​ឯកភាពគ្នា​សំរេច​ដក​រថយន្ត​កងទ័ព​របស់​អង្គភាព​កងពល​តូ​ចលេ​ខ​៩០​អោយចូល​បន្ទាយ​វិញ ហើយ​ទុក​រថយន្ត​កងពលតូច​លេខ​៩៩ នៅ​បន្ត​ដឹក​ពលរដ្ឋ ត៏​ទៅទៀត​គួបផ្សំ​ជាមួយ​រថយន្ត​ដែល​មកពី​បណ្តា​ខេត្ត​នានា សំរាប់​ទុក​ដឹក​បន្ត​ពលរដ្ឋ​រហូត​ទាល់តែ​ចប់​នោះ​។​

លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បាន​បញ្ជាក់ថា រូបលោក​បាន​ឯកភាព​សំរេច​ដក​រថយន្ត​រប​ស់​កងពលតូច​លេខ​៩០​អោយចូល​បន្ទាយ​វិញ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤​ទើប​អោយ​ដឹក​ពលករ​ទៅ​ដាក់​តាម​ខេត្ត ហើយ​ត្រលប់​មកវិញ​ចូល​បន្ទាយ​គេ​តែម្តង លោក​អភិបាលខេត្ត​បន្តទៀតថា ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​២២ ខែ​ឆ្នាំ​ដ៏​ដែល​ពលករ​មក​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​ចំនូ​ន​១៩.៨៧៥៣​អ្នក ស្រី​៧២១៦០​អ្នក កុមារ​១៥៦៤៦​អ្នក ដោយឡែក​ថ្ងៃទី​២៣ គឺមាន​ត្រឹមតែ​ជាង​១​ពាន់​៦​រយ ៤០​អ្នក​ប៉ុណ្ណោះ​ទើប​លោក​សំរេច​ឯកភាពគ្នា អោយ​រថយន្ត​របស់​ក​ង​ពល​តូច​លេខ​៩០​ចំនួន​៥០​គ្រឿង​ចូល​បន្ទាយ​វិញ​នា​ព្រឹក​ថ្ងៃទី​២៤​នេះ​តែម្តង​៕​ដោយ​ពៅ​រី​20140623_152500